ភ្នំពេញ ៖ យ៉ាងហោចណាស់ ក៏មានសហ ជីព និងសហព័ន្ធរបស់កម្មករ នៅតាមបណ្ដា រោងចក្រកាត់ដេរ និងដេរស្បែកជើង ចំនួន៩ អង្គភាពដែរ គ្រោងនឹងនាំគ្នា ចុះហត្ថលេខា លើលិខិតចំហរមួយ ដើម្បីទាមទារឱ្យរាជ រដ្ឋាភិបាល និងក្រុមហ៊ុនរៀបចំឱ្យមានការ ចរចាបន្ដទៀត ពាក់ព័ន្ធទៅនឹងប្រាក់ខែរបស់ កម្មករ ។
ក្រៅពីនេះ ក្រុមសហជីព និងសហព័ន្ធទាំងអស់ ក៏បានស្នើឱ្យគណបក្សនយោបាយទាំងពីរ បន្ដការចរចាគ្នាដោយសន្ដិវិធី ដើម្បីបញ្ចប់ ការជាប់គាំងផ្នែក នយោបាយឱ្យបានឆាប់ និងដើម្បីការពារសិទ្ធិសេរីភាពជូនកម្មករ ហើយនឹងប្រជាជន ។ ក្នុងនោះក្នុងករណីពុំ មានការដោះស្រាយណាមួយឱ្យបានសមរម្យ សហជីពទាំងអស់ និងបន្ដតវ៉ាផ្សេងជាបន្ដទៀត ៕