ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » បង្ក្រាប ក្រុមក្មេងទំនើង តែងតែលបលួចអុកឡុក នៅស្ទឹងត្រែង

បង្ក្រាប ក្រុមក្មេងទំនើង តែងតែលបលួចអុកឡុក នៅស្ទឹងត្រែង

ស្ទឹងត្រែង  ៖  នៅយប់ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១៩  នៅចំណុចលើដងវិថីសួនច្បារក្នុងក្រុងស្ទឹងត្រែង ស្ថិតនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ដោយអនុវត្តន៏គោលនយោបាយភូមិឃុំមានសុវត្តិភាពនិងបានការសហការយ៉ាងល្អពី

ប្រជាពលរដ្ឋដែលបានផ្តល់ព័ត៌មានស្តីពីសកម្មភាពក្មេងទំនើងមួយក្រុមដែលលបលួចធ្វើ

សកម្មភាពអុកឡុក បង្កចលាចល់នៅពេលយប់អាធ្រាតនៅក្រុងស្ទឹងត្រែង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការបង្ក្រាប ក្រុមក្មេង

ទំនើង ដែលតែងតែលបលួចអុកឡុក ដោយប្រើប្រាស់អាវុធ(ដាវ-កាំបិត)បង្កចលាចល់ក្នុងក្រុងស្ទឹងត្រែងកាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៩ នៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។ ក្នុងប្រតិបត្តិការនោះបានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន ០៧នាក់ ៖
១/ ឈ្មោះ រ៉េត សុភ័ក្រ ភេទប្រុស អាយុ ២៣ឆ្នាំ
២/ឈ្មោះ រ៉ែម លាង ភេទប្រុស អាយុ ១៩ឆ្នាំ
៣/ ឈ្មោះ រ៉ែម សាក់ ភេទប្រុស អាយុ ១៤ ឆ្នាំ
៤/ឈ្មោះ យ៉ាន សៀងហំ ភេទប្រុស អាយុ ១៩ឆ្នាំ
៥/ឈ្មោះ ផៅ រុន ភេទប្រុស អាយុ ១៨ឆ្នាំ
៦/ឈ្មោះ ឈិន តុលា ភេទប្រុស អាយុ ១៩ឆ្នាំ
៧/ឈ្មោះ ឈា កំព្រា ភេទប្រុស អាយុ ១៥ឆ្នាំ
មុខសញ្ញាជនខាងលើនេះ មួយចំនួនមកពីក្រៅខេត្ត និងមួយចំនួនទៀតមកពីតាមបណ្តា

ស្រុក ។
សមត្ថកិច្ចធ្វើការដកហូត ចង្ពាមកៅស៊ូ ( គ្រាប់ថ្ម , ស្នាប់ដៃ មួយ , ដាវមួយ ) នៅចំណុចសួនច្បារមុខសណ្ឋាគារអង្គរមាស ភូមិត្រពាំងព្រីង សង្កាត់ ក្រុង ខេត្ត ស្ទឹងត្រែង ។
បក្សពួកក្រុមនេះ កាលពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល១១និង០០នាទី យប់ បានធ្វើសកម្មភាព វាយប្រហារគ្នាយ៉ាងអនាធិតេយ្យ តាមបណ្តោយផ្លួវលេខ ៥៧ ភូមិកណ្តាល សង្កាត់ ក្រុង ខេត្ត ស្ទឹងត្រែង ដែលបណ្តោយឲ្យប្រជាពលរដ្ឋធ្វើដំណើរតាមដង   ផ្លួវ ភ័យ ខ្លាច ។ ចំពោះក្រុមក្មេងទំនើងទាំងអស់នេះបច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាម និតិវិធីដើម្បីបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya