ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » ចេញពីធ្វើការទុកម៉ូតូមុខបន្ទប់ជួលជាន់ទី២ ជាប់រវល់មកផឹកស៊ីនៅជាន់ខាងក្រោម រួចឡើងទៅវិញ ស្រាប់តែម៉ូតូត្រូវចោរលួចបាត់ ម្ចាស់ម៉ូតូបានត្រឹមមកដាក់ពាក្យបណ្តឹង នៅភ្នំពេញ

ចេញពីធ្វើការទុកម៉ូតូមុខបន្ទប់ជួលជាន់ទី២ ជាប់រវល់មកផឹកស៊ីនៅជាន់ខាងក្រោម រួចឡើងទៅវិញ ស្រាប់តែម៉ូតូត្រូវចោរលួចបាត់ ម្ចាស់ម៉ូតូបានត្រឹមមកដាក់ពាក្យបណ្តឹង នៅភ្នំពេញ

ភ្នំពេញ:  កាលពី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩  ចេញពីធ្វើការទុកម៉ូតូមុខបន្ទប់ជួលជាន់ទី២ ហើយជាប់រវល់មកផឹកស៊ីនៅជាន់ខាងក្រោមរួចឡើងទៅវិញស្រាប់តែម៉ូតូត្រូវចោរលួចបាត់ នៅបន្ទប់ជួលជាន់ទី២ ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ វ៉ាន់ ដន អាយុ៣៣ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួល ទីតាំងកើតហេតុមានស្រុកកំណើតភូមិតាអុង ឃុំល្វែងឫស្សី ស្រុកជីក្រែក ខេត្តសៀមរាប។

មុនកើតហេតុក្រោយពីត្រឡប់មកពីធ្វើការ គាត់បានទុកម៉ូតូរបស់គាត់ម៉ាកឌ្រីមសង់ សេ១២៥ពណ៌ខ្មៅស៊េរី២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1GX-9480 នៅមុខបន្ទប់ ជួលជាន់ទី២ហើយបានមកអង្គុយផឹកស៊ីនៅបន្ទប់មិត្តភក្តិជាន់ផ្ទាល់ដី លុះឈប់ផឹកក៏ឡើងទៅដេកវិញស្រាប់តែឃើញបាត់ម៉ូតូទើបភ្ញាក់ផ្អើលតែម្តង។

ម្ចាស់ម៉ូតូបានត្រឹមមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅ៣សុំឱ្យ សមត្ថកិច្ចជួយធ្វើការស្រាវជ្រាវនិងស្វែងរកជនសង្ស័យមកទទួលទោសតាមនីតិវិធីច្បាប់៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya