ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||     លោក ខាត់ សារ៉ាត់ មេនគរបាលអន្តោប្រវេសន៍ច្រកបាវិតប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំងជាងមុន​  ||   

» ព័ត៌មានជាតិ » ស្លាប់បាត់បង់ជីវិតម្នាក់ ពេលដែលរថយន្តគ្លីនិកកំពុងដឹកយកទៅ ចំណែកមនុស្ស៤នាក់ទៀត រងរបួសធ្ងន់២នាក់ ស្រាល២នាក់ ដោយឡែកស្ត្រីម្នាក់ជួបសំណាងល្អ មិនមានរងរបួសឡើយ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅភ្នំពេញ

ស្លាប់បាត់បង់ជីវិតម្នាក់ ពេលដែលរថយន្តគ្លីនិកកំពុងដឹកយកទៅ ចំណែកមនុស្ស៤នាក់ទៀត រងរបួសធ្ងន់២នាក់ ស្រាល២នាក់ ដោយឡែកស្ត្រីម្នាក់ជួបសំណាងល្អ មិនមានរងរបួសឡើយ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅភ្នំពេញ

ភ្នំពេញ:  កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ស្លាប់បាត់បង់ជីវិតម្នាក់ ពេលដែលរថយន្តគ្លីនិកកំពុងដឹកយកទៅ ចំណែកមនុស្ស៤នាក់ទៀត រងរបួសធ្ងន់២នាក់ ស្រាល២នាក់ ដោយឡែកស្ត្រីម្នាក់ជួបសំណាងល្អ មិនមានរងរបួសឡើយ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងម៉ូតូ២គ្រឿងបើកបុកគ្នា ខណ:ដែលមាន មួយគ្រឿងកំពុងបើកឆ្លងផ្លូវ នៅលើផ្លូវជាតិលេខ៤ មុខសាលាកងអាវុធហត្ថ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល ។

ជនរងគ្រោះស្លាប់ក្នុងករណីខាងលើ ឈ្មោះ ផាត សុភ័ក្រ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើត ភូមិជ្រៃឧត្តម ឃុំក្រាំងតាយ៉ង ស្រុកពាមជរ៍ ខេត្តព្រៃវែង ។

ភាគីម៉ូតូហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1I-9765 ជិះគ្នា៥នាក់ ដោយបើកបរដោយជនរងគ្រោះ ផាត សុភ័ក្រ រួមដំណើរដោយឈ្មោះ សេង ហុង ភេទប្រុស អាយុ៤៧ឆ្នាំ ត្រូវជាបង ប្រពន្ធឈ្មោះ អ៊ុល ធឿន អាយុ៤១ឆ្នាំ និងកូនប្រុស២នាក់ទៀត ។ ចំណែកភាគីម៉ូតូ ម៉ាកនិច ពាក់ស្លាកលេខ កំពង់ចាម 1T-2904 ជិះម្នាក់ឯង រងរបួសធ្ងន់ ស្លប់ឈឹងនៅកន្លែង ។

មុនពេលកើតហេតុ ភាគីម៉ូតូវ៉េវ ជិះចេញពីកន្លែងធ្វើការក្បែរនោះ ជិះឌុបគ្នារហូតដល់ទៅ៥នាក់ បើកឆ្លងផ្លូវ ពីជើងទៅត្បូង បត់ឆ្ពោះទៅកើត ស្របពេលនោះ ស្រាប់តែ ភាគីម៉ូតូនិច បើកល្បឿនលឿន ពីកើតទៅលិច គេចមិនទាន់ជ្រុលទៅបុកកង់មុខម៉ូតូវ៉េវ បណ្តាលឲ្យរងរបួស ស្លាប់ម្នាក់ពេលដែលរថយន្តដឹកយកទៅតាមផ្លូវ ៤នាក់ទៀត រងរបួសធ្ងន់ស្រាល ហើយមានតែស្ត្រីម្នាក់ទេដែលមិនមានរងរបួស ។

ជនរងគ្រោះទាំងអស់ ទាំងសព ត្រូវបានរថយន្តគ្លីនិករបស់ឯកជនដឹកយកទៅ ។ រីឯសាកសព សមត្ថកិច្ចទៅពិនិត្យដល់គ្លីនិក រួចប្រគល់ជូនសាច់ញាតិដឹកយកទៅធ្វើបុណ្យតាម ប្រពៃណីឯស្រុកកំណើត ។ ដោយឡែក ម៉ូតូទាំង២គ្រឿង ជំនាញវាស់វែងរួចយកទៅ រក្សាទុកនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌ កសាងសំណុំរឿងតាមនីតិវិធី ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya