ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកអធិការរងស្រុកទឹកផុស ម្នាក់ និងបក្សពួក ត្រូវប្រជាពលរដ្ឋ 8 គ្រួសារចោទថា បានរំលោភយកដីរបស់គាត់ នៅកំពង់ឆ្នំាង ?​  ||     ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook មេ​គយ​ច​លត័​សាលាក្រហម លោក(ទុង ធឿន ) ទើបតែឡើងកាន់តំណែងថ្មីថ្មោង កំពុងតែដើរកន្លងចាស់លោក ធុច មករា ល្បីល្បាញ​ខាង​ប្រមូល​លុយ​ តាម​របៀបពុករលួយ​នឹង​ជំរិត​  ||     ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​ នៅតែត្រូវប៉ាន់?​  ||     លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ករណីលួច នៅកណ្តាល

ឃាត់ខ្លួនជនសង្ស័យ ករណីលួច នៅកណ្តាល

កណ្ដាល: កាលពី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចលើផ្លូវជាតិលេខ៤ ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្ត កណ្តាល សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ករណីលួច។

ជនរងគ្រោះឈ្មោះ រឿន សុធារ៉ា ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកមីក្រូហិរញ្ញវត្ថុ ស្នាក់នៅ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យ០៤នាក់ ឃាត់ខ្លួនថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩៖ ទី១.ឈ្មោះ ខាន់ សុភាព ហៅជ្រុយ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងបុរីសែន មនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទី២-ឈ្មោះ អ៊ី សុវណ្ណគង្គារ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៩វិទ្យាល័យ ហ៊ុនសែនជម្ពូវ័ន្ត នៅភូមិអង្គ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទី៣-ឈ្មោះ សុខ ផានិត ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករដឹកគ្រឿងសំណង់ នៅភូមិ បឹងខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងទី៤-ឈ្មោះ អៀម ចាន់ដែន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៨វិទ្យាល័យ ហ៊ុនសែនជម្ពូវ័ន្ត នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បាត់បង់ម៉ូតូ០១គ្រឿង ម៉ាកសង់២០១៩ ពាក់ស្លាកលេខ កំពង់ស្ពឺ1N-9618 លេខតួនិងលេខម៉ាស៊ីន 5431610 ចំណែកជនរងគ្រោះរបួសរលាត់កែងដៃស្តាំ ជង្គង់ស្តាំ (ស្រាល) ។

វត្ថុតាងចាប់យក ៖
១-ទូរស័ព្ទដៃ ០៦គ្រឿង ម៉ាកសាំសុង០១ អូប៉ូ០២ ហូវៃ០១ និងម៉ាកអាយហ្វូន០២។
២-ម៉ូតូ០១គ្រឿង ម៉ាកសង់២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CR-7088 លេខតួនិង លេខម៉ាស៊ីន 9206553 (របស់ជនសង្ស័យជិះធ្វើសកម្មភាព)។
៣-ម៉ូតូម៉ាកសង់០១៥ពណ៌ ខ្មៅ០១គ្រឿង ពាក់ស្លាកលេខភ្នំពេញ1CR-7088 លេខតួ និងលេខម៉ាស៊ីន 9206553។
៤-ម៉ូតូម៉ាកសង់០១៨ ពណ៌ខ្មៅ០១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1GV-0582 លេខតួនិងលេខម៉ាស៊ីន 5181185។

នៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូតែម្នាក់ឯង មកពីការបងនៅភូមិក្រាំងចេក ពេលនោះ ជនសង្ស័យមួយក្រុមខាងលើ និងបក្ខពួក បានជិះម៉ូតូឌុបគ្នាទិសដៅពីកើតទៅលិច បានឃើញជនរងគ្រោះ ក៏នាំគ្នាបកម៉ូតូ ជិះដេញតាម លុះមកដល់ចំណុចកើតហេតុ ជនសង្ស័យ បានធាក់ជនរងគ្រោះមួយជើង បណ្តាលឲ្យដួលម៉ូតូ ហើយចុះទៅកាប់មួយកាំបិតប៉័ងតោ ត្រូវចំស្មាជនរងគ្រោះបានសន្លប់ ទើបជនសង្ស័យ ចុះទៅលើកម៉ូតូរបស់ជនរងគ្រោះ ជិះគេចទៅទិសខាងកើតវិញ ។

ភ្លាមនោះកម្លាំងសមត្ថកិច្ចល្បាត ទទួលព័ត៌មានបាន ក៏ធ្វើការដេញតាម និងពួន ស្ទាក់ចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ខាន់ សុភាព ហៅជ្រុយ នៅចំណុច ភូមិព្រៃទំពូង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល និងបន្តធ្វើការស្រាវជ្រាវឃាត់ខ្លួន បានជនសង្ស័យ០៣នាក់ទៀត នៅ រាជធានីភ្នំពេញ ។

តាមចម្លើយសារភាពរបស់ឈ្មោះ ខាន់ សុភាព ហៅជ្រុយ បានឆ្លើយថាខ្លួន និងបក្ខពួកមុនចេញ មកធ្វើសកម្មភាព បានជួបជុំគ្នាផឹកស៊ីនៅកោះពេជ្រ ដល់ម៉ោង១០យប់ បានចេញមក ជួបជុំគ្នានៅដីវាលបូរី សែនមនោរម្យ ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
លុះដល់ម៉ោង ០១ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ទើបជិះតាមផ្លូវជាតិលេខ៤ ឆ្ពោះទៅថ្នល់ទទឹង ស្រាប់តែជួប ជនរងគ្រោះ ជិះម៉ូតូសង់២០១៩ តែម្នាក់ឯង ទើបពួកខ្លួនជិះតាមមកទន្ទឹម ដោយឈ្មោះកាយ និងឈ្មោះរ៉ូរែន ធាក់ផ្តួល រួចឈ្មោះ ញ៉ា ជាអ្នកកាប់ជនរងគ្រោះ ហើយឈ្មោះ ធារ៉ា ជាអ្នកចុះលើកម៉ូតូជនរងគ្រោះ ជិះរត់ទៅទិសខាងកើត រីឯខ្លួនត្រូវបានសមត្ថកិច្ចដេញចាប់បានតែម្តង។

ករណីនេះ កម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya