ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកអធិការរងស្រុកទឹកផុស ម្នាក់ និងបក្សពួក ត្រូវប្រជាពលរដ្ឋ 8 គ្រួសារចោទថា បានរំលោភយកដីរបស់គាត់ នៅកំពង់ឆ្នំាង ?​  ||     ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook មេ​គយ​ច​លត័​សាលាក្រហម លោក(ទុង ធឿន ) ទើបតែឡើងកាន់តំណែងថ្មីថ្មោង កំពុងតែដើរកន្លងចាស់លោក ធុច មករា ល្បីល្បាញ​ខាង​ប្រមូល​លុយ​ តាម​របៀបពុករលួយ​នឹង​ជំរិត​  ||     ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​ នៅតែត្រូវប៉ាន់?​  ||     លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||   

» ព័ត៌មានជាតិ » បង្រ្កាបបទល្មើស​ល្បែងស៊ីសងគ្រប់ប្រ​ភេទ​ ​ ក្រោមចំណាត់ការ​ក្ដៅ​ របស់លោកឧត្ដមសេនីយ៍​ ស្នងការ​កំពង់ស្ពឺ​

បង្រ្កាបបទល្មើស​ល្បែងស៊ីសងគ្រប់ប្រ​ភេទ​ ​ ក្រោមចំណាត់ការ​ក្ដៅ​ របស់លោកឧត្ដមសេនីយ៍​ ស្នងការ​កំពង់ស្ពឺ​

កំពង់​ស្ពឺ​ ៖ ប្រតិបត្តិការ​បង្ក្រាប​ករណី​ល្បែង​ស៊ីស​ង​”អា​ ប៉ោង​”​ក្រុមញៀនល្បែងមិនខ្វល់    អំពីការ​ងា​រ​ ត្រូវ​បានកំលាំងការិ.ជំនាញ​ខេត្ត​សហការ​ជា​មួ​យកំលាំងអធិការនគរបាល ស្រុកសំរោងទងចុះបង្រ្កាបកាលពីថ្ងៃអាទិត្យ ទី០២ ខែ​មិថុនា​ឆ្នាំ២​០១​៩ កិច្ច​ប្រតិបត្តិការ​សមត្ថកិច្ច​ឃាត់មុខសញ្ញាលេងល្បែងស៊ីសង(អាប៉ោង)​ នៅចំណុចព្រៃឫស្សី ខា​ងលិចភូមិ    សុភី ឃុំសំរោងទង ស្រុកសំរោងទង​ ឈ្មោះឆេង សំអៀង ភេទប្រុស អាយុ​ ៣២ឆ្នាំរស់នៅ ភូមិសុភី ឃុំសំរោងទង ជាអ្នកបាញ់អាប៉ោងឈ្មោះប៉ិច​ ឈឿន ភេទប្រុស អាយុ​ ៦៤ឆ្នាំនៅ         ភូ​មិ​សុភី ឃុំសំរោងទង​ ស្រុកសំរោងទង​ ឈ្មោះសួ​ស ភុំ ភេទប្រុស អាយុ​ ៧០ឆ្នាំនៅភូមិ            សុភី ឃុំសំ​រោងទង​ ស្រុកសំរោងទង​ ឈ្មោះស៊ុំ​ សំអុល ភេ​ទស្រី អាយុ៤៩ឆ្នាំ​ នៅភូមិសុភី ឃុំសំរោងទង​ស្រុ​កសំរោងទង​ ឈ្មោះសំរិត ឃីន ភេទស្រី អា​យុ៦​៣ឆ្នាំ​ នៅភូមិសុភី ឃុំសំរោងទង​ ស្រុកសំរោងទង​ ឈ្មោះមឿន សុខណា ភេទស្រី អាយុ២៥ឆ្នាំនៅ​ភូ​មិសុភី ឃុំសំរោងទង ស្រុកសំរោងទង។

 

តាម​ការបញ្ជាក់​បន្ថែម​ពី​លោក​ វរសេនីយ៍ឯក​ ឃុ​ត​ សុផល​ អធិការ​ស្រុក​សំរោង​ទង​ បានឲ្យដឹងថា​ ដោយមានបញ្ជាយ៉ាងមុឹងម៉ាត់និងចង្អុលណែនាំ​ដ៏ខ្ពង់ខ្ពស់​ ពីលោក ឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​កំលាំង​ជំនាញ​អធិការ​ដ្ឋាន​ តែងតែបើកប្រតិបត្ដិការនិងបង្រ្កាបរាល់បទល្មើស​ជាបន្ដបន្ទាប់​ មិនថាតែបទល្មើសល្បែងអាប៉ោង​នោះទេ​ ជាក់ស្តែង​ក្នុងប្រតិបត្តិការ​ខាងលើ​ កម្លាំងសមត្ថកិច្ចបាន​ធ្វើ​ការដកហូតចាប់យកវត្ថុតាង រួមមាន​ មេអាប៉ោងចំនួន​ ០២ ចានគ្របចំនួន​ ០១ កំរា​លក្រាលចំនួន​ ០​១ គំរបសំរាប់គ្រប​ពណ៍ខ្មៅចំនួន​ ០១​ ។  ​មុខសញ្ញា​ញៀនល្បែងទាំងអស់​ ត្រូវ​បា​នបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំរោ​ងទង​ ធ្វើ​ការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya