ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកអធិការរងស្រុកទឹកផុស ម្នាក់ និងបក្សពួក ត្រូវប្រជាពលរដ្ឋ 8 គ្រួសារចោទថា បានរំលោភយកដីរបស់គាត់ នៅកំពង់ឆ្នំាង ?​  ||     ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook មេ​គយ​ច​លត័​សាលាក្រហម លោក(ទុង ធឿន ) ទើបតែឡើងកាន់តំណែងថ្មីថ្មោង កំពុងតែដើរកន្លងចាស់លោក ធុច មករា ល្បីល្បាញ​ខាង​ប្រមូល​លុយ​ តាម​របៀបពុករលួយ​នឹង​ជំរិត​  ||     ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​ នៅតែត្រូវប៉ាន់?​  ||     លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ២នាក់ ក្លែងធ្វើជាព្រះសង្ឃ និងអ្នកបើករ៉ឺម៉កកង់បីម្នាក់ នៅភ្នំពេញ

ជនសង្ស័យ២នាក់ ក្លែងធ្វើជាព្រះសង្ឃ និងអ្នកបើករ៉ឺម៉កកង់បីម្នាក់ នៅភ្នំពេញ

ភ្នំពេញ:  កាលពី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យ២នាក់ ក្លែងធ្វើជាព្រះសង្ឃ និងអ្នក បើករ៉ឺម៉កកង់បីម្នាក់ នាំគ្នាចេញពីបន្ទប់ជួល មកប្តូរសំលៀកបំពាក់ស្បង់ជីវរលើរ៉ឺម៉កកង់បី តាមដងផ្លូវ ត្រូវបានកម្លាំងសណ្តាប់ធ្នាប់ សហការជាមួយកម្លាំងប្រជាការពារភូមិ ឃើញដេញ ឃាត់ខ្លួន យកមកសាកសួរ  នៅចំណុចដងផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សង្ឃក្លែងបន្លំខាងលើទី១ ឈ្មោះ ជុន ស៊ិន អាយុ១៩ឆ្នាំ ទី២ ឈ្មោះ រិទ្ធី ភូ អាយុ២៩ឆ្នាំ និងទី៣ នូវ ដាំ អាយុ២៣ឆ្នាំ អ្នកបើកម៉ូតូកង់បី ។ ជនទាំង០៣នាក់ ស្នាក់នៅបន្ទប់ជួលភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិស្រម៉រ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ។

មុនកើតហេតុខណ:កម្លាំង ជិះម៉ូតូដើរល្បាមើលក្នុងមូលដ្ឋានដល់គោលដៅខាងលើ ស្រាប់តែឃើញរ៉ឺម៉កកង់បីខាងលើ មានអ្នកជិះ០២នាក់មានកោសក់ខុសប្រក្រតី ក៏ឃាត់ពិនិត្យស្រាប់តែឃើញសម្ភារ: សង្ឃក្លែងបន្លំសំលៀកបំពាក់ស្បង់ជីវរ ទើបឃាត់ខ្លួនជាក់ស្តែងតែម្តង និងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍ ។

សមត្ថកិច្ចសង្ឃក្លែងបន្លំខាងលើ បានប្រាប់ថា ពួកគេមិនមែនលោកសង្ឃទេ ជាប្រជាពលរដ្ឋ ធម្មតា ដោយសារតែធ្វើការសំណង់រកលុយមិនបាន ក៏មានគំនិតក្លែងជាសង្ឃ ហើយដើរបិណ្ឌបាតតាមផ្សារនានា ក្នុងក្រុងតែម្តង ដោយមានរ៉ឺម៉កព្រឹកឡើង មកដឹកចេញពីបន្ទប់ជួល ហើយប្តូរសំលៀកបំពាក់មកស្បង់ជីពរតាមដងផ្លូវ ។

ចម្លើយសារភាព ជនក្លែងបន្លំនេះ ត្រូវបាននាំខ្លួនយកទៅសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខបន្ត ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya