ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ សំរេចចិត្តដោយខ្លួនឯង នៅកណ្តាល

បុរសម្នាក់ សំរេចចិត្តដោយខ្លួនឯង នៅកណ្តាល

កណ្ដាល:  កាលពី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុច ភូមិភូមិឬស្សីស្រុក ឃុំ     ឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មានករណីធ្វើអត្តឃាត (ចង.កសម្លាប់ខ្លួន)។

ជនរងគ្រោះឈ្មោះ ម៉ាន់ លីហ៊ូវ ភេទប្រុស អាយុ៤៧ឆ្នាំ ជាតិខ្មែរមុខរបរ យោធា មានទីលំនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

មុនពេលកើតហេតុជនរងគ្រោះ បានប្រាប់បងប្អូនសាច់ញាតិថា ជួយមើលថែកូនខ្ញុំផង ខ្ញុំប្រហែលជាមិនរស់ទេ ព្រោះខ្ញុំមានជំងឺប្រចាំកាយ (ជំងឺមហារីក) ។ លុះដល់ថ្ងៃទី ០២ខែមិថុនា ឆ្នាំ២០ ១៩ វេលា ម៉ោង០៧ និង១៥នាទីព្រឹក កូនជនរងគ្រោះ បានឡើងទៅលើផ្ទះឃើញទ្វារ បន្ទប់បិទគន្លឹះ ក៏នាំគ្នាធាក់ទ្វារបន្ទប់ ចូលឃើញឪពុករបស់ខ្លួនចង.ក នឹងក្រមាជាប់ធ្នឹមផ្ទះ រួចក៏នាំគ្នាយកកាំបិតកាត់ក្រមា ដើម្បីទម្លាក់ជនរងគ្រោះចុះមកក្រោម តែជាអកុសលជនរងគ្រោះ បានស្លាប់បាត់ទៅហើយ។

បន្ទាប់មកបងប្អូនជនរងគ្រោះ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ឈើទាល ចុះមកត្រួតពិនិត្យសព ដោយពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya