ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » ឡានពន្លះម៉ូតូ បណ្តាលឲ្យបុរសម្នាក់ ស្លាប់ នៅពោធិ៍សាត់

ឡានពន្លះម៉ូតូ បណ្តាលឲ្យបុរសម្នាក់ ស្លាប់ នៅពោធិ៍សាត់

ពោធិ៍សាត់:   ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធំ បុកជាមួយម៉ូតូ ស្ថិតនៅ ចន្លោះ គីឡូម៉ែត្រលេខ ១៩៨-១៩៩ ក្នុងភូមិក្ដីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ០៩ និង៤០ នាទីយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០១៩ ។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៍ ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣C-១០១៣ ធ្វើដំណើរ ពីលិចទៅកើត មកដល់ចំណុចកើតហេតុ បានបុកម៉ូតូ១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងទិសបញ្ច្រាសគ្នា ពីកើតមកលិច បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ នៅនឹងកន្លែង ( ជនរងគ្រោះ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ កំពុងស្រាវជាវ )។

ក្រោយកើតហេតុភ្លាម អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។ រីឯសព ត្រូវសមត្ថកិច្ច ដឹកយកមកតម្កល់ នៅវត្តធម្មយុទ្ធ រង់ចាំសាច់ញាតិយកទៅធ្វើបុណ្យ។

សមត្ថកិច្ច យកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya