ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកអធិការរងស្រុកទឹកផុស ម្នាក់ និងបក្សពួក ត្រូវប្រជាពលរដ្ឋ 8 គ្រួសារចោទថា បានរំលោភយកដីរបស់គាត់ នៅកំពង់ឆ្នំាង ?​  ||     ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook មេ​គយ​ច​លត័​សាលាក្រហម លោក(ទុង ធឿន ) ទើបតែឡើងកាន់តំណែងថ្មីថ្មោង កំពុងតែដើរកន្លងចាស់លោក ធុច មករា ល្បីល្បាញ​ខាង​ប្រមូល​លុយ​ តាម​របៀបពុករលួយ​នឹង​ជំរិត​  ||     ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​ នៅតែត្រូវប៉ាន់?​  ||     លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||   

» ព័ត៌មានជាតិ » បុគ្គលិក​កាស៊ីណូ​ហ្គ្រែ​ន​ជេ​អឹម​ប៉ៃលិន​ (GJM)​ជាង​100​នាក់ ​បាននាំគ្នា​មក​តវ៉ា​នៅមុខ​ផ្ទះ​ថៅកែ​កាស៊ីណូ​ ​

បុគ្គលិក​កាស៊ីណូ​ហ្គ្រែ​ន​ជេ​អឹម​ប៉ៃលិន​ (GJM)​ជាង​100​នាក់ ​បាននាំគ្នា​មក​តវ៉ា​នៅមុខ​ផ្ទះ​ថៅកែ​កាស៊ីណូ​ ​

ប៉ៃលិនៈ​ ​​បុគ្គលិក​កាស៊ីណូ​ហ្គ្រែ​ន​ជេ​អឹម​ប៉ៃលិន​(GJM)​ជាង​100​នាក់​បាននាំគ្នា​មក​តវ៉ា​នៅមុខ​ផ្ទះ​ថៅកែ​កាស៊ីណូ​ដើម្បី​តវ៉ា​សុំ​បើក​ប្រាក់ខែ​តាម​កាលកំណត់​របស់​ក្រុមហ៊ុន​ កាលពី​ថ្ងៃទី​៣១​ចែ​ឧសភា​ឆ្នាំ​២០១៩  ។​

​លោក​ភី​ឡង់ឌី​ ប្រធាន​មន្ទី​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ហើយ​បុគ្គលិក​ទាំងអស់​ យល់ព្រម​ត្រឡប់​ទៅធ្វើ​ការ​វិញ​ដោយ​តំ​ណា​ហ​ក្រុមហ៊ុន​សន្យាថា ​ថ្ងៃ​១​ខែមិថុនា​នឹង​បើកប្រាក់​ឱ្យ​។​

​បុគ្គលិក​កាស៊ីណូ​បាន​ប្រាប់​សារព័ត៌មាន​ថា ​ពូក​គាត់​លើកគ្នា​មក​មុខផ្ទះ​ថៅកែ​កាស៊ីណូ​ក្នុង​គោលបំណង​ដើម្បី​សុំឱ្យ​ថៅកែ​ហ៊ុន​បើកប្រាក៎​ខែ​ឱ្យបាន​ទៀងទាត់​ តាម​កាលកំណត់​ ព្រោះ​ពួកគាត់​គ្មាន​លុយ​សម្រាប់​បង់ថ្លៃ​ផ្ទះ​ទិញ​ម្ហូ​បអាហារ​។​

កាស៊ីណូ​(GJM)​ច្រើន​និយាយ​កុហក​ភូត​គាត់​ម្តងថា ​បើក​ឱ្យ​ថ្ងៃនេះ​ម្តងថា​បើក​ឱ្យ​ថ្ងៃនោះ​ធ្វើឱ្យ​បងប្អូន​មួយចំនួន​នាំគ្នា​ទៅរក​ការងារ​ផ្សេង​ធ្វើ​។​ពួកគាត៎​បញ្ជាក៎​ថា បើ​ថៅកែ​មិន​ព្រម​បើក​លុយ​ឱ្យ​ពួកគាត៎​ទេ​នឹង​នាំគ្នា​បិទទ្វារ​កាស៊ីណូ​ឈប់​ទាំ​ងអស់​គ្នា​។​

​ក្រោយ​ការសម្របសម្រួល​របស់​អាជ្ញាធរខេត្ត​មន្ទីរ​ការងារ ​និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ ទើប​បុគ្គលិក​កាស៊ីណូ​ទាំងអស់​យល់ព្រម​ចូលធ្វើការ​វិញ​។ ​ប៉ុន្តែ​ពួកគាត៎​រង់ចាំ​មើល​តើ​ក្រុមហ៊ុន​គោរព​តាម​ការសន្យា​ឫ​ទេ​ បើ​មិន​គោរព​តាម​ពួកគាត់​នឹងធ្វើ​ការតវ៉ា​ឱ្យ​ខ្លាំង​ជាងមុន​ទៅទៀត​៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya