កំពង់ឆ្នាំង ៖ របាំងធ្នស់ដាក់ភ្ជិត ព្រែកដើម្បីស្ទាក់ចាប់ត្រីក្នុងរដូវខ្នើតជារដូវត្រីត្រូវនៅ ព្រែកអន្លុកអកអតីតឡូត៍ លេខ១៥ ស្ថិតនៅភូមិឫស្សីដង្កួច ឃុំជលសា ស្រុកជលគីរី ខេត្ដកំពង់ឆ្នាំង ។
របាំង ធ្នស់បិទភ្ជិតព្រែកអន្លុកអកនេះ មានទ្រង់ទ្រាយដូចជាអាជីវកម្មអតីតឡូ នេសាទដែលបង្កឱ្យមានភាពក្ដៅក្រហាយ ដល់អ្នកនេសាទជាលក្ខណៈគ្រួសារនិង ប្រជាកសិករដែលត្រូវចេញចូលតាម ច្រកនោះជួបការលំបាកដោយគ្រឿង កាណូតទូក ហើយថែមទាំងទទួលការ គំរាមពីអ្នកធ្វើអាជីវកម្មនេសាទនេះខ្លាច ប៉ះពាល់ដល់របាំងធ្នស់របស់ពួកគេ។
លោក រឿន នៅភូមិឫស្សីដង្កួច ជាអ្នកធ្វើអាជីវកម្មរបាំងធ្នស់នេះបាន គឺជលផលជាអ្នកអនុញ្ញាតឱ្យគាត់ធ្វើ ដើម្បីរកផលប្រយោជន៍ឱ្យសហគមន៍គឺ លោក សោម ភិរុណ និងលោក ប្រាក់ លាងហួ នាយរងខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំង ហើយខាងជលផលគេមក ទៀតដើម្បីបង្ក្រាបរបាំងខាងលើដែល ប្រជាពលរដ្ឋដាក់ជាលក្ខណៈគ្រួសារ ប៉ុន្ដែ របាំងធ្នស់គាត់គឺគេមិនបង្ក្រាបនោះទេ ។
លោក ឈិន ឆៃ ប្រធានសហគមន៍ ដែលគេស្គាល់ថា ជាអ្នកប្រព្រឹត្ដបទ ល្មើសនេសាទគ្រប់រដូវកាលនោះបាន និយាយថា ខាងជលផលជាអ្នកអនុញ្ញាត ដោយយោងតាមប្រសាសន៍លោក ណៅ ធួក ។ លោក ឈិន ឆៃ បានអះអាងថា ការធ្វើនិងប្រើឧបករណ៍របៀបនេះវារឿងស្របច្បាប់។
លោក សេង ប៊ុនឈឿន នាយខណ្ឌរដ្ឋ បាលជលផលកំពង់ឆ្នាំងបានឱ្យដឹងថា លោកបានទទួលព័ត៌មាននេះគឺលោកនឹងបញ្ជាកំលាំងឱ្យចេញបង្ក្រាបករណី នោះ ដោយលោកបានបញ្ជាក់ថា របាំងណាក៏ ដោយឱ្យភ្ជិតព្រែកវាជាករណីខុសច្បាប់។
លោក សុង សារឿន បានអធិប្បាយ ថា ប្រសាសន៍លោក ណៅ ធួក គឺឱ្យ សហគមន៍ទាញយកផលប្រយោជន៍ក្នុង ដែនសហគមន៍របស់ខ្លួន ប៉ុន្ដែប្រើឧប ករណ៍ស្របច្បាប់ ពោលគឺក្នុងព្រែកគ្រាន់ តែដាក់របាំងដាក់លប១តែប៉ុណ្ណោះ។ លោក សុង សារឿន បន្ដថា នៅព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៤ សមត្ថកិច្ច ជលផលចុះទៅបង្ក្រាបនៅចំណុចនោះហើយ ៕