ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ ក្មេងស្រីតូចៗ២នាក់ រួមទាំងឪពុកម្ដាយ បណ្ដាលឲ្យរបួសធ្ងន់ នៅកំពង់ឆ្នំាង

គ្រោះថ្នាក់ចរាចរណ៍ ក្មេងស្រីតូចៗ២នាក់ រួមទាំងឪពុកម្ដាយ បណ្ដាលឲ្យរបួសធ្ងន់ នៅកំពង់ឆ្នំាង

កំពង់ឆ្នាំង:  កាលពី ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងរថយន្ត និងម៉ូតូ នៅផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៤៥-៤៦ ស្ថិតនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគី្គមានជ័យ ខេត្តកំពង់ឆ្នាំង។

រថយន្តបង្កម៉ាក SMSTO ប្រភេទស្ទូច ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-0179 បើកបរដោយឈ្មោះ លី សុធា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិផាន ឃុំសាមគ្គី ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានបុកពីក្រោយម៉ូតូម៉ាកស្កុបពី បណ្ដាលឲ្យអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរជាមួយរងរបួសធ្ងន់។

ជនរងគ្រោះទី១/ឈ្មោះ ពេញ សុភឿន ប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BJ-4874 (ប្ដីរបួសធ្ងន់) ។
ជនរងគ្រោះទី២/ឈ្មោះ យន់ គុន្ធា ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិឃុំខាងលើ ត្រូវជា        ប្រពន្ធ (របួសធ្ងន់) ។
ជនរងគ្រោះទី៣/ឈ្មោះ ញ៉ុន លីហ្សា ភេទស្រី អាយុ ៦ឆ្នាំ (កូនរបួសធ្ងន់) ។
ជនរងគ្រោះទី៤/ឈ្មោះ ញ៉ុន ម៉ូនិកា ភេទស្រី អាយុ ៣ឆ្នាំ(កូនរបួសស្រាល)។

សមត្ថកិច្ច ចុះឃាត់ខ្លួនជនបង្កទៅប៉ុស្តិ៍នរគបាលសេដ្ឋី ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធីច្បាប់ បញ្ជូនទីស្នងការនរគបាលខេត្តកំពង់ឆ្នាំង រីឯជនរងគ្រោះ ត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះ នៅមន្ទីរពេទ្យប្រតិបត្តិស្រុកកំពង់ត្រឡាច៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya