ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកអធិការរងស្រុកទឹកផុស ម្នាក់ និងបក្សពួក ត្រូវប្រជាពលរដ្ឋ 8 គ្រួសារចោទថា បានរំលោភយកដីរបស់គាត់ នៅកំពង់ឆ្នំាង ?​  ||     ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook មេ​គយ​ច​លត័​សាលាក្រហម លោក(ទុង ធឿន ) ទើបតែឡើងកាន់តំណែងថ្មីថ្មោង កំពុងតែដើរកន្លងចាស់លោក ធុច មករា ល្បីល្បាញ​ខាង​ប្រមូល​លុយ​ តាម​របៀបពុករលួយ​នឹង​ជំរិត​  ||     ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​ នៅតែត្រូវប៉ាន់?​  ||     លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||   

» ព័ត៌មានជាតិ » យុវជនម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅភ្នំពេញ

យុវជនម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅភ្នំពេញ

ភ្នំពេញ:  នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩  ករណី យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្ដកូរ៉េដឹកដីមួយគ្រឿង ខណ:ដែលកំពុងបើកឆ្លងផ្លូវចំពីមុខពេញទំហឹង បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ត្រង់ចំណុចផ្លូវ៦០ ម៉ែត្រ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ អែល សុខជា អាយុ ១៩ឆ្នាំ មានទីលំនៅភូមិកំពុងសំណាញ់ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។

មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ស ដែលពាក់ស្លាកលេខ កណ្ដាល1AA-0126 ពីត្បូងទៅជើង តាមបណ្ដោយផ្លូវ៦០ម៉ែត្រ លុះមកដល់ចំណុចកើតហេតុ ក៏ឃើញរថយន្ដដឹកដី១គ្រឿងម៉ាក កូរ៉េ ពណ៌ខៀវ ដែលពាក់ស្លាកលេខភ្នំពេញ2 J-5741 បើកបរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ពីជើងទៅត្បូង ទិសដៅបញ្ច្រាស់ បានឆ្លងផ្លូវទៅគន្លងរបស់ខ្លួន ប៉ុន្ដែទើបតែឆ្លងបានពាក់កណ្ដាលផ្លូវ ក៏ត្រូវម៉ូតូបុកចំពីមុខពេញទំហឹងតែម្ដង បណ្ដាលឲ្យយុវជនរងគ្រោះស្លាប់ពេល បញ្ជូនទៅដល់មន្ទីរពេទ្យ ភ្លាមៗនោះ តៃកុងរថយន្ដបានចុះរត់គេចខ្លួនបាត់សម្រោល។

សមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់កន្លែងកើតហេតុ រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែងយកម៉ូតូ និងរថយន្ដទៅរក្សាទុកដោះស្រាយគ្នាតាមផ្លូវច្បាប់ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya