ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកអធិការរងស្រុកទឹកផុស ម្នាក់ និងបក្សពួក ត្រូវប្រជាពលរដ្ឋ 8 គ្រួសារចោទថា បានរំលោភយកដីរបស់គាត់ នៅកំពង់ឆ្នំាង ?​  ||     ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook មេ​គយ​ច​លត័​សាលាក្រហម លោក(ទុង ធឿន ) ទើបតែឡើងកាន់តំណែងថ្មីថ្មោង កំពុងតែដើរកន្លងចាស់លោក ធុច មករា ល្បីល្បាញ​ខាង​ប្រមូល​លុយ​ តាម​របៀបពុករលួយ​នឹង​ជំរិត​  ||     ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​ នៅតែត្រូវប៉ាន់?​  ||     លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ បណ្តាលឲ្យយុវតីសិស្សសាលា២នាក់ ស្លាប់និងរបួស នៅសៀមរាប

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ បណ្តាលឲ្យយុវតីសិស្សសាលា២នាក់ ស្លាប់និងរបួស នៅសៀមរាប

សៀមរាប:  កាលពី ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ ត្រង់ចំណុចរង្វង់មូលវត្តដំណាក់លើផ្លូវ៧មករាម ភូមិវត្តដំណាក់ សង្កាត់សាលាកម្រើក ក្រុង/ខេត្តសៀមរាប។

រថយន្តបង្កម៉ាក Fuso ពណ៌ស ពាក់ស្លាកលេខ សៀមរាប 5A-0033 បើកបរដោយឈ្មោះ ណុប ណាប់ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិរកាអារ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម មុខរបរបើកបរ បានបុកម៉ូតូម៉ាក ZoomerX ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AF-5003 បើកបរដោយឈ្មោះ ហូន ម៉ូលីកា ភេទស្រី អាយុ ១៥ឆ្នាំ(របួសស្រាល) មុខរបរសិស្ស រួមដំណើរជាមួយឈ្មោះ រុន ម៉ាដុន ភេទស្រី អាយុ ១៨ឆ្នាំ(ស្លាប់) មុខរបរសិស្ស ទាំងពីរនាក់រស់នៅភូមិត្រាំនាគ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

សមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកអ្នករងរបួស ត្រូវបានរថយន្តសង្រ្គោះដឹកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯសព ត្រូវបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya