ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||     លោក ខាត់ សារ៉ាត់ មេនគរបាលអន្តោប្រវេសន៍ច្រកបាវិតប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំងជាងមុន​  ||   

» ព័ត៌មានជាតិ » ករណីហិង្សា ឪពុកក្មេក កាប់ប្រហារកូនប្រសារ បណ្ដាលឲ្យរបួសធ្ងន់ ស្រុកអូរាំងឪ នៅត្បូងឃ្មុំ

ករណីហិង្សា ឪពុកក្មេក កាប់ប្រហារកូនប្រសារ បណ្ដាលឲ្យរបួសធ្ងន់ ស្រុកអូរាំងឪ នៅត្បូងឃ្មុំ

ត្បូងឃ្មុំ: ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ករណីហិង្សាដោយចេតនាមួយកើតឡើង នៅចំណុច ផ្ទះជនរងគ្រោះឈ្មោះ ពេជ្រ ធី ភេទប្រុស ជាតិខ្មែរអាយុ ៤៩ឆ្នាំ នៅភូមិមេលោង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

ជនសង្ស័យឈ្មោះ ស៊ាម ម៉ៅ ភេទ ប្រុសអាយុ៨៤ឆ្នាំជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ (ជាឪពុកក្មេក) បានយកកាំបិតខ្វែវកាប់ទៅលើឈ្មោះ ពេជ្រ ធី ភេទប្រុស អាយុ ៤៩ឆ្នាំ នៅភូមិឃុំជាមួយគ្នា (ជាកូនប្រសារ) រងរបួស០៣កន្លែង ចំក្បាលខាងស្ដាំ ០១កន្លែង ចំស្មាខាងស្ដាំ ១កន្លែងនិងចំកញ្ចឹងក១កន្លែង បណ្ដាលឲ្យរបួសធ្ងន់។

បន្ទាប់ពីបានទទួលព័ត៌មានរួចភ្លាម៖ កម្លាំងជំនាញផ្នែកយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍ នគរបាល រដ្ឋបាលមៀន នៃអធិការដ្ឋាននគរបាលស្រុកអូរាំងឪ ចុះ ដល់កន្លែងកើតហេតុធ្វើការ ស្រាវជ្រាវបានឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងដកហូតវត្ថុតាង ប្រព្រឹត្តបទល្មើស
បញ្ជូនទៅអធិការរដ្ឋាននគរបាលស្រុកអូរាំងឪ ដើម្បីសាកសួរកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya