ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » ឡានបុកឡាន បណ្តាលឲ្យរបួសធ្ងន់ស្រាលច្រើននាក់ នៅកំពត

ឡានបុកឡាន បណ្តាលឲ្យរបួសធ្ងន់ស្រាលច្រើននាក់ នៅកំពត

កំពត:  កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចទល់មុខវរ:សេនាតូចលេខ១ ចន្លោះគីឡូម៉ែត្រលេខ២០-២១ ផ្លូវជាតិលេខ៣៣ ស្ថិតនៅភូមិដំណាក់ចង្អើរ ឃុំព្រៃធំ ក្រុង/ខេត្តកែប។

រថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F-3233 ចំណុះ១៥កៅអី បើកបរដោយឈ្មោះ មុត រ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរបើកបរ(រងរបួសធ្ងន់) មានទីលំនៅភូមិពោធិ៍ ឃុំប្រាសាទជាន់ជុំ ស្រុកគិរីវង្ស ខេត្តតាកែវ រួមដំណើរ ១៦នាក់ស្រី ០៧នាក់ ព្រូឡានម្នាក់នឹងអ្នកបើកបរម្នាក់សរុប ១៨នាក់ អ្នករួមដំណើររងរបួស ០៥នាក់ របួសធ្ងន់ ០៣នាក់ ស្រី២នាក់

១-ឈ្មោះ មុំ ចាន់ធឿន ស្រី អាយុ ៣៦ឆ្នាំ ទីលំនៅភូមិរងឈ្វា ឃុំភ្នំដិន ស្រុកគិរីវង្ស ខេត្តតាកែវ រងរបួសស្រាល ។
២-ឈ្មោះ សៀន វិត ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិឈ្វា ឃុំភ្នំដិន ស្រុកគិរីវង្ស ខេត្តតាកែវ រងរបួសស្រាល ។
៣-ឈ្មោះ យ៉េង នាង ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅភូមិស្រការនាគ ឃុំតាកែន ស្រុកឈូក ខេត្តកំពត រងរបួសធ្ងន់ ។
៤-ឈ្មោះ ខៀវ រស្មី ភេទប្រុស អាយុ ៩ឆ្នាំ មានទីលំនៅភូមិស្វាយសរ ឃុំរៀមអណ្ដើក ស្រុកគិរីវង្ស ខេត្តតាកែវ រងរបួសធ្ងន់ ។
៥-ឈ្មោះ សួន ស៊ីម ភេទស្រី អាយុ ៧២ឆ្នាំ មានទីលំនៅភូមិចំបក់ទឹក ឃុំចុងកោះ ស្រុកគិរីវង្ស ខេត្តតាកែវ រងរបួសធ្ងន់ ។
ជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចដឹកទៅព្យាបាលរបួស នៅពេទ្យឯកជន(សុខុមាល)នៅភូមិដំណាក់ចង្អើរព្រៃធំកែបកែប។

រថយន្តម៉ាក នីសាន់ ពណ៌ក្រហម ប្រភេទបែនចំណុះ៥តោន ពាក់ស្លាកលេខ PP2458 ចង្កូតស្ដាំ ក្រោយពេលកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់។

មូលហេតុ៖ រថយន្តបែនបត់ឆ្វេង ចំណែកវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ក្រុងកែប រង់ចាំការដោះស្រាយ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya