ប៉ោយប៉ែត៖ រថយន្តធន់ធំ ដឹកទំនិញរបស់ថៃ រាប់រយគ្រឿងកកស្ទះនៅលើ ផ្លូវជាតិ លេខ5 ចំណុចរង្វង់មូលច្រកប៉ោយប៉ែត ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋ នាំគ្នា រអ៊ូរទាំថា ពិបាកក្នុងការធ្វើដំណើរ ឆ្លងកាត់តាមដងផ្លូវ និងបានរិះគន់ដល់អាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធថា មិនបានយកចិត្តទុកដាក់ក្នុងការរៀបចំសណ្តាប់ធ្នាប់ សាធារណៈ ឡើយគឺម៉ាៗយកតែស៊ង។
ជារៀងរាល់ថ្ងៃ មានរថយន្តដឹកទំនិញធន់ធំរបស់ថៃ កកស្ទះចារចរនៅលើ ដងផ្លូវជាតិលេខ5នេះ តាំងពីចំណុចរង្វង់មូល មាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត រហូតដល់ទល់មុខអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ភូមិផ្សារកណ្តាល ដោយមានចម្ងាយប្រមាណជិត៤ គីឡូម៉ែត្រឯណោះ ជាក់ស្តែង នៅ រសៀលម៉ោង២ រហូតដល់ល្ងាច ថ្ងៃទី14ខែមករា ឆ្នាំ2014នេះ ។
ការកកស្ទះចរាចរ ដោយរថយន្តតូច ធំ នៅច្រកប៉ោយប៉ែត នេះគេសង្កេតឃើញកើត មានរាល់ថ្ងៃ តែម្តង ប្រជាពលរដ្ឋបាន ដែលធ្វើដំណើរ នៅតាមដងផ្លូវ នាំគ្នារិះគន់ ដល់អាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធថា បានបើកដៃ ឲ្យឈ្មួញសំរុកចូលដឹកទំនិញ សពសារពើ គេចពន្ឋ តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត យ៉ាងអនាធិបតេយ្យ គ្មានការត្រួតពិនិត្យឡើយ ។
គឺសមត្ថកិច្ច បណ្តាលឲ្យមានរថយន្ត ដឹកហ្គាសចូលយ៉ាងភ្លូកទឹក ភ្លូកដីក្លាយ ជាច្រកទ្វារ រត់ពន្ឋបទល្មើសតែម្តង ។ ព័ត៌មានដូចបានជំរាបខាងលើនេះ ឯកឧត្តម គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ ដែលទើបកាន់តំណែងថ្មី គួរចាត់វិធានការឲ្យបានរួសរាន់ និងទប់ស្កាត់នូវ បទល្មើសដែលកើតមាននៅក្នុងទឹកដី ខេត្តជាប់ព្រំដែន កម្ពុជា ថៃ នេះឲ្យបានល្អប្រសើឡើង វិញទាន់ពេលវេលាផង ឬមួយក៌ឯកឧត្តម រង់ចាំសម្តេច មានប្រសាសន៍ ភ្ញាក់ខ្លួន?៕ ដោយ ខៀវ បូរី
» Breaking News, ព័ត៌មានជាតិ » ភ្ញៀវទេសចររអ៊ូរទាំមិនចង់ចូលប្រទេសខ្មែរ ដោយសាររថយន្តដឹកហ្គាសពីថៃ