ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ដីព្រៃ​លិច​ទឹក​ក្នុង​ឃុំ​សំរោង​សែន ស្រុក​កំពង់លែង រង​ការទន្ទ្រាន​កាន់កាប់​ដី​យ៉ាង​ពេញបន្ទុក​ នៅកំពង់ឆ្នាំង

ដីព្រៃ​លិច​ទឹក​ក្នុង​ឃុំ​សំរោង​សែន ស្រុក​កំពង់លែង រង​ការទន្ទ្រាន​កាន់កាប់​ដី​យ៉ាង​ពេញបន្ទុក​ នៅកំពង់ឆ្នាំង

កំពង់ឆ្នំាង ៖ ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​សំរោង​សែន ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​ត្រាក់ទ័រ​ប្រមាណ​១០​គ្រឿង​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​នៅ​ចំណុច​បឹង​ព្រលូង និង​បឹង​ក្រចាប់ រាប់សិប​ហិកតា​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​មន្ត្រី​ជំនាញ​មន្ទីរ​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មេឃុំ​សំរោង​សែន និង​អភិបាលស្រុក​កំពង់លែង ទេនោះ​គឺ​គ្មាន​ជនល្មើស​ណា​ហ៊ាន​ប្រើប្រាស់​ត្រាក់ទ័រ​ជាច្រើន​គ្រឿង​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹង​ក្នុង​តំបន់ហាមឃាត់ នៅ​ចំណុច​បឹង​ព្រលូង និង​បឹង​ក្រចាប់ តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​ទេ​។ ចំណែក​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង ព្រមទាំង​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។

ចំណែក​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់លែង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ដីព្រៃ​លិច​ទឹក​នៅ​តំបន់​អតីត​ឡូត៍​នេសាទ​លេខ​១០​អា និង​តំបន់​៣ ក្នុង​ឃុំ​ស្វាយ​រំពារ ត្រូវ​ក្រុម​ឈ្មួញ​និង​អ្នកមាន​លុយ អ្នកមានអំណាច ប្រើ​ត្រាក់ទ័រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​រាប់រយ​ហិកតា​យ៉ាង​រលូន​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា មន្ត្រី​អាជ្ញាធរ​ថ្នាក់ឃុំ ថ្នាក់ស្រុក ក៏ដូចជា​មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​កំពង់លែង គឺជា​អ្នក​ឃុ​ប​ឃុបឃិត​ឲ្យ​មាន​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​កើតឡើង​យ៉ាង​រាលដាល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ជាក់ស្ដែង​ការបង្ក្រាប​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​ឃុំ​ស្វាយ​រំពារ និង​ឃុំ​សំរោង​សែន នាពេល​កន្លងមក​គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ ហើយ​មិនបាន​ប៉ុន្មាន​ផង​បទល្មើស​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ដដែល​។

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្វាយ​រំពារ និង​ឃុំ​សំរោង​សែន ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម ក៏ដូចជា​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន​ក្នុង​មូលដ្ឋាន​ពួកគាត់​ជាបន្ទាន់​។ ដោយហេតុថា​បច្ចុប្បន្ន​ប​ទ​ល្មើស​ប្រើ​ត្រាក់ទ័រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់ហាមឃាត់​នៅ​ឃុំ​ស្វាយ​រំពារ និង​ឃុំ​សំរោង​សែន បន្ត​កើតឡើង​យ៉ាងគំហុក​ហើយ​លោក ងិន ហ៊ិ​ន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង និង​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​នៅឡើយ​ទេ​។ មានការ​រិះគន់​ចំៗ​ថា ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ពី​សំណាក់​មន្ត្រី​អា​ជ្ញ​ធរ​ថ្នាក់ឃុំ ថ្នាក់ស្រុក និង​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ជល​ផល​ក្នុង​ខេត្តកំពង់ឆ្នាំង ទេនោះ​គឺ​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក ក្នុងស្រុក​កំពង់លែង មិនកើត​ឡើង​យ៉ាង​រាលដាល​ដូច​សព្វថ្ងៃនេះ​ទេ​៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya