ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ថ្នាំញៀន​ នៅភ្នំពេញ

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ថ្នាំញៀន​ នៅភ្នំពេញ

ភ្នំពេញ​:  នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩ កម្លាំង​នគរបាល​ប៉ុស្តិ៍ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ថ្នាំញៀន​ចំនួន​៩​កញ្ចប់  នៅ​ចំណុច​ក្រុមទី​១៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​១ ខណ្ឌឫស្សីកែវ​។​

លោក​វរសេនីយ៍ទោ គល់ យី អធិការនគរបាល​ខ​ណ្ឌ បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ស៊ុន សេរី​ពេជ្រ ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ផ្ទះជួល ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ មុខរបរ​មិន​ពិតប្រាកដ​។ សម្ភារៈ​ដកហូត រួមមាន ក្រាម​ពណ៌​ស​ថ្លា ចំនួន ៩​កញ្ចប់​តូច​, ទូរស័ព្ទ ដៃ ចំនួន ២​គ្រឿង​។  ​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​នីតិវិធី​៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya