ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូបានត្រឡប់មកដល់កម្ពុជាវិញ

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូបានត្រឡប់មកដល់កម្ពុជាវិញ

(ភ្នំពេញ)៖  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញហើយ ក្រោយពេលបំពេញបេសកកម្ម ដោយជោគជ័យ នៅប្រទេសជប៉ុនរយៈពេល៣ថ្ងៃ។

សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន បានចាកចេញពីកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ដើម្បីបំពេញបេសកកម្មនៅជប៉ុន។ វត្តមាននៃការអញ្ជើញដល់របស់ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍ យ៉ាងស្និទ្ធស្នាល និងកក់ក្តៅបំផុត ពីអនុរដ្ឋមន្រ្តីការបរទេសជប៉ុន, ប្រធានពិធីការក្រសួង ការបរទេសជប៉ុន, លោក អ៉ឹង រចនា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ព្រមទាំងវត្តមានលោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់ក្រសួងការបរទេសជប៉ុន និងឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ជាច្រើនរូប។

ដំណើរបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី និងព្រឹត្តិការណ៍ជាច្រើនទៀត។ ក្រៅពីនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី មានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគី តំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួម។ នាយករដ្ឋមន្ត្រីទាំងពីរ បានអញ្ជើញជាសាក្សីក្នុងការចុះហត្ថលេខាលើលិខិត ផ្លាស់ប្តូរសារព្រមព្រៀង ស្តីពីការផ្តល់ជំនួយឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេសកម្ពុជាចំនួន២ រួមមាន៖ ទី១- ការអនុវត្តកម្មវិធី អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (សាងសង់ស្ថានីយកុងតឺណឺ ដែលមានទឹកប្រាក់ ២០០លានយ៉េនជប៉ុន ប្រមាណ ១.៨លានដុល្លារអាមេរិក) និង ២- ការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់ ៣៣៩លានយ៉េនជប៉ុន ប្រមាណជាង ៣លានដុល្លារអាមេរិក។

ក្នុងពេលស្នាក់នៅទីក្រុងតូក្យូ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជួបជាមួយឥស្សរៈជនជប៉ុន និងទទួលការចូលជួបសម្តែងការគួរសមពីតំណាងក្រុមហ៊ុនជប៉ុនជាច្រើនផងដែរ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាក្នុងសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ដែលសហការរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និង ធនាគារមីហ្ស៊ូហូ (Mizuho)៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya