ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកអធិការរងស្រុកទឹកផុស ម្នាក់ និងបក្សពួក ត្រូវប្រជាពលរដ្ឋ 8 គ្រួសារចោទថា បានរំលោភយកដីរបស់គាត់ នៅកំពង់ឆ្នំាង ?​  ||     ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook មេ​គយ​ច​លត័​សាលាក្រហម លោក(ទុង ធឿន ) ទើបតែឡើងកាន់តំណែងថ្មីថ្មោង កំពុងតែដើរកន្លងចាស់លោក ធុច មករា ល្បីល្បាញ​ខាង​ប្រមូល​លុយ​ តាម​របៀបពុករលួយ​នឹង​ជំរិត​  ||     ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​ នៅតែត្រូវប៉ាន់?​  ||     លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||   

» ព័ត៌មានជាតិ » សាកសពបុរសវ័យចំណាស់ម្នាក់ ត្រូវបានអ្នកនេសាទត្រីម្នាក់ ប្រទះឃើញអណ្តែតនៅក្នុងទឹកបឹងស្ទើរតែរលួយអស់ នៅសល់តែគ្រោងឆ្អឹងនិងសាច់បន្តិចបន្តួច នៅភ្នំពេញ

សាកសពបុរសវ័យចំណាស់ម្នាក់ ត្រូវបានអ្នកនេសាទត្រីម្នាក់ ប្រទះឃើញអណ្តែតនៅក្នុងទឹកបឹងស្ទើរតែរលួយអស់ នៅសល់តែគ្រោងឆ្អឹងនិងសាច់បន្តិចបន្តួច នៅភ្នំពេញ

ភ្នំពេញ:  ហេតុការប្រទះឃើញគ្រោងឆ្អឹងសាសពនេះបានកើតឡើង កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្នុងទឹកបឹងបបួយស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សាកសពបុរសវ័យចំណាស់ម្នាក់ត្រូវបានអ្នកនេសាទត្រីម្នាក់បានប្រទះឃើញអណ្តែតនៅក្នុង ទឹកបឹងស្ទើរតែរលួយអស់នៅសល់តែគ្រោងឆ្អឹងនិងសាច់បន្តិចបន្តួច ហើយទៅរាយ ការណ៍ប្រាប់សមត្ថកិច្ចមកពិនិត្យ។ សាកសពដែលស្លាប់ដោយសារលង់ទឹកមានឈ្មោះ យ៉មស្រេងភេទប្រុសអាយុ៧៥ឆ្នាំស្នាក់នៅផ្ទះលេខ៤១៤ ផ្លូវបេតុង ភូមិសែនសុខ១ សង្កាត់ឃ្មួញខណ្ឌសែនសុខ ភ្នំពេញ។

នៅមុនថ្ងៃកើតហេតុកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៦និង០០នាទី ជនរង គ្រោះបានបាត់ពីផ្ទះដោយក្រុមគ្រួសារដើររកសព្វទីកន្លែងប៉ុន្តែរកមិនឃើញ។ លុះរហូតមកដល់ថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៩វេលាម៉ោង១៣និង០០នាទីមានអ្នករកត្រីម្នាក់ បានប្រទះឃើញសពជនរងគ្រោះអណ្ដែតទឹករួចក៏បានរាយការណ៍ជូនសមត្ថកិច្ចភ្លាមនោះ ផ្នែកជំនាញក៏បានចុះទៅដល់កន្លែងកើតក៏ប្រទះឃើញមានសពអណ្ដែតទឹក។ សមត្ថកិច្ចក៍បានស្រាវជ្រាវរកគ្រួសារសពជនរងគ្រោះនិងប្រគល់សាសពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya