ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » ករណីហិង្សា ខឹងជនរងគ្រោះមើលមុខញយៗដង ជនបង្កទាញពូថៅដេញកាប់ផ្អើល នៅកណ្តាល

ករណីហិង្សា ខឹងជនរងគ្រោះមើលមុខញយៗដង ជនបង្កទាញពូថៅដេញកាប់ផ្អើល នៅកណ្តាល

កណ្ដាល:  នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ករណីហិង្សាដោយចេតនា ត្រង់ចំណុចផ្ទះជួលភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ អ៊ឹម ឆុន ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករ មានទីលំនៅភូមិរការអាឃុំរការអា ស្រុកកងមាស ខេត្តកំពង់ចាម។
ជនសង្ស័យឈ្មោះ យឹម ណារិន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកប្រាកដ មានស្រុកកំណើត នៅភូមិកណ្តាល ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន ស្នាក់នៅ ភូមិ-ឃុំកើតហេតុ ។

វត្ថុតាងចាប់យក ៖
១.ពូថៅដៃ ០១ ដងឈើ មានប្រវែង ០.៩៥ ស.ម ។
២.ទូរស័ព្ទដៃ០១គ្រឿង ម៉ាក វីផូនអិនចុចពិល។

នៅមុនពេលកើតជនរងគ្រោះនិងប្រពន្ធឈ្មោះ សុន រស់ បាននាំគ្នាមកលេងកូន នៅជួលផ្ទះចណុចកើតហេតុខាងលើ ពេលមកដល់ មិនបានជួបកូនទេជួបតែចៅ ជនរងគ្រោះនិងប្រពន្ធ បានអង្គុយលេងជាមួយចៅ មួយសន្ទុះ ក៏បានប្រាប់ចៅថា ទៅជម្ពូវ័នហើយហួសទៅផ្ទះវិញ នៅវេលាម៉ោងកើតហេតុខាងលើពេលជនរងគ្រោះ ទាញអូសម៉ូតូ ប្រុងឡើងជិះឌុបប្រពន្ធចេញទៅវិញ ស្រាប់តែជនសង្ស័យ បានយកពូថៅដៃកាប់ជនរងគ្រោះត្រូវ ដៃខាងឆ្វេង(របួសសាចដុំដៃខាង ឆ្វេង០១កន្លែងដេរ ៣៣ថ្នេរ)ពេលនោះជនរងគ្រោះ បានផ្តួលម៉ូតូរត់ចេញពីកន្លែង កើតហេតុឲ្យគេជួយជនសង្ស័យ ក៏តាមពីក្រោយភ្លាមនោះ កម្លាំងសមត្ថកិច្ចបានទទួលព័ត៌មាន ក៏ចុះទៅកន្លែងកើតហេតុ ឃាត់ខ្លួនបានតែម្តង ។

ជនសង្ស័យបានឆ្លើយថា ខ្លួនពិតជាបានកាប់ជនរងគ្រោះ នឹងពូថៅដៃមែន មូលហេតុ៖ ខឹងជនរងគ្រោះ មើលមុខខ្លួន ញយដងពេក ករណីនេះ កម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya