ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » គ្រោះអគ្គិភ័យមួយកើតបណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ផ្ទុះសេខ្សែភ្លើង) បង្កឲ្យមានផ្កាភ្លើងឆាបឆេះផ្ទះ ០១ ខ្នង នៅត្បូងឃ្មុំ

គ្រោះអគ្គិភ័យមួយកើតបណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ផ្ទុះសេខ្សែភ្លើង) បង្កឲ្យមានផ្កាភ្លើងឆាបឆេះផ្ទះ ០១ ខ្នង នៅត្បូងឃ្មុំ

ត្បូងឃ្មុំ:  នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៩ ករណីគ្រោះអគ្គិភ័យមួយកើតបណ្តាល មកពីឆ្លងចរន្តអគ្គិសនី (ផ្ទុះសេខ្សែភ្លើង) បង្កឲ្យមានផ្កាភ្លើងឆាបឆេះផ្ទះ ០១ ខ្នង (ម្ចាស់ទៅចម្ការអស់មិនមានអ្នកនៅផ្ទះឡើយ) នៅភូមិសេរីសុខា ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាផ្ទះរបស់ជនរងគ្រោះឈ្មោះ ធឹម ញ៉ ភេទស្រី អាយុ ៦៥ ឆ្នាំ មុខរបរ លក់ដូរឥវ៉ាន់ចាប់ហួយ និងវេលុយ Wing យីហោឈ្មោះ សៀវ យី វេលុយ ។

អគ្គីភ័យដែលឆាបឆេះផ្ទះ ០១ ខ្នងនោះ បានធ្វើឲ្យខូចខាត ÷ ផ្ទះឈើលើ ថ្មក្រោម ទំហំ=12X20 ប្រក់ដែកអស់1ខ្នង , ប្រាក់ដុល្លា=65.000$ , ប្រាក់រៀល=15.000.000៛ , ម្រេចហាស្ងួតចំនួន 170 ការ៉ុង =5.000kg (5T) , ម៉ូតូចំនួន 4 គ្រឿង និង សម្ភារ:មួយចំនួនធំទៀត ។

កម្លាំងនគរបាលខេត្តត្បូងឃ្មុំ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុបចំនួន ០៦ គ្រឿង មាន ៖ ស្នងការដ្ឋានខេត្ត អធិការដ្ឋានស្រុកមេមត់.ក្រុងសួង.តំបែរ.ត្បូងឃ្មុំ និង អធិការដ្ឋាន ស្រុក ពញាក្រែក សហការជាមួយរថយន្តជំនួយទឹកក្រុមហ៊ុនកៅស៊ូក្រែកចំនួន ០៩ គ្រឿង ធ្វើឲ្យ សភាពការណ៍ខាងលើនេះកាត់បន្ថយមិនមានឆេះឆាបឆ្លងទៅផ្ទះប្រជាពលរដ្ឋជិតខាងទៀតទេ និងមិនមានគ្រោះដល់អាយុជីវិតដល់មនុស្សឡើយ ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya