ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកអធិការរងស្រុកទឹកផុស ម្នាក់ និងបក្សពួក ត្រូវប្រជាពលរដ្ឋ 8 គ្រួសារចោទថា បានរំលោភយកដីរបស់គាត់ នៅកំពង់ឆ្នំាង ?​  ||     ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook មេ​គយ​ច​លត័​សាលាក្រហម លោក(ទុង ធឿន ) ទើបតែឡើងកាន់តំណែងថ្មីថ្មោង កំពុងតែដើរកន្លងចាស់លោក ធុច មករា ល្បីល្បាញ​ខាង​ប្រមូល​លុយ​ តាម​របៀបពុករលួយ​នឹង​ជំរិត​  ||     ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​ នៅតែត្រូវប៉ាន់?​  ||     លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ជាមួយ​គ្រឿងញៀន នៅកំពត ​

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ជាមួយ​គ្រឿងញៀន នៅកំពត ​

កំពត​:  កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បន្ទាប់ពី​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​ប្រាំបី​កញ្ចប់​ធំ​តូច​។ ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​ក្នុងភូមិ​វត្ត​អង្គ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ​។​

មន្ត្រីនគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​ខេត្តកំពត បាន​ប្រាប់​ឱ្យដឹងថា ជនសង្ស័យ​ក្នុងករណី​ខាងលើ​ឈ្មោះ​សុខ ស្មា​អេ​ល ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ម៉ាក់​ប្រា​ង ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ខេត្តកំពត​។

សមត្ថកិច្ច​ជំនាញ​របស់​ស្នងការដ្ឋាន​ខេត្តកំពត សហការ​ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​ស្រុក​ទឹកឈូ បាន​បង្ក្រាប​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ស្ថិត​ក្នុងភូមិ​វត្ត​អង្គ ឃុំ​ព្រៃ​ឃ្មុំ​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បន្ទាប់ពី​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​ប្រាំ​កញ្ចប់​ធំ និង​បី​កញ្ចប់​តូច​។​

​ ក្រោយ​បំពេញ​សំណុំបែបបទ​រួចរាល់ មន្ត្រី​សមត្ថកិច្ច​នឹង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្តកំពត​ដើម្បី​ចាត់ការ​បន្ត​៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya