ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||     មន្ត្រី​ប៉េអឹម​ខេត្តកំពង់ឆ្នាំង ​២រូប ប្រជាពលរដ្ឋ​ប្តឹងទៅ​អង្គភាព​ប្រ​ឆាំ​អ​អំពើពុករលួយ (ACU) និង​ទៅ​តុលាការ​ពីបទ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​ចំនួន ៥.០០០​ដុល្លារ​  ||   

» ព័ត៌មានជាតិ » ចេញពីផ្ទះទៅយកប្រពន្ធនៅរោចក្រ ជិះម៉ូតូទាក់ដៃចង្កូតគ្នាដួល រថយន្តក្រុមហ៊ុន(អ៊ីឈិតាន់)កិនស្លាប់ចោលប្រពន្ធ និងកូននៅក្នុងពោះ ត្រូវរស់កំព្រាឪពុករហូត នៅភ្នំពេញ

ចេញពីផ្ទះទៅយកប្រពន្ធនៅរោចក្រ ជិះម៉ូតូទាក់ដៃចង្កូតគ្នាដួល រថយន្តក្រុមហ៊ុន(អ៊ីឈិតាន់)កិនស្លាប់ចោលប្រពន្ធ និងកូននៅក្នុងពោះ ត្រូវរស់កំព្រាឪពុករហូត នៅភ្នំពេញ

(ភ្នំពេញ)៖ ពិតតក់ស្លុតណាស់មិនទាន់បាន ៥នាទីផង បុរសម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិត យ៉ាងរន្ធត់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។
ហេតុការណ៍គ្រោះថ្នាក់ចរាណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៦និង៥០នាទី រសៀល ថ្ងៃទី៣១ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ០៣ ស្ថិតក្នុងសង្កាត់ក្រាំងពង្រ ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ។

 

សាកសពជនរងគ្រោះឈ្មោះ និត ភេទប្រុស អាយុ២០ជាង ជិះម៉ូតូម៉ាកហុងដា( Wave-i )បើកបរពីត្បូងទៅជើងផ្ទុយទឹសគ្នា ដោយទៅយកប្រពន្ធរបស់ខ្លួនចេញពីធ្វើការនៅ រោង ចក្រ លុះមកដល់ចំណុចកើតហេតុក៏ទាក់ដៃចង្កូតជាមួយម៉ូតូមួយ គ្រឿងទៀតហើយ ដួលភ្លាមនោះរថយន្តដឹកភេសជ្ជៈ របស់ក្រុមហ៊ុន(អ៊ី ឈី តាន់) បើកផ្ទុយទឹស
គ្នាមកពីក្រោយកិនបណ្ដាលឲ្យស្លាប់យ៉ាងរន្ធត់នៅនិងកន្លែងកើតហេតុតែម្ដង ។

 

ប្រភពពីម្ដាយសពជនរងគ្រោះបានឲ្យដឹងថា ដំបូងឡើយសពជនរងគ្រោះចេញមកទិញក្ដាម ដើម្បីយកទៅចែកបងប្អូនឪពុក~ម្ដាយធ្វើហូបជួបជុំគ្នា ក្រោយទិញក្ដាមរួចក៏ជិះមកយកប្រពន្ធ តែប្រពន្ធចាំប្ដីយូរពេក ក៏ដើរមកតាមផ្លូវ ហើយឃើញមានមនុស្សចោមរោមមើលច្រើន ខ្លួនក៏ចូលទៅមើលទើបដឹងថា ជាប្ដីរបស់ខ្លួន គួរអនិច្ចាស្រីឯណាមិនតក់ស្លុតពេលប្ដី
ស្លាប់យ៉ាងអាណោចអាធមបែបនេះ ទៅទាំងមិនបានលាហើយកូននៅក្នុងផ្ទៃត្រូវកើត មកមិនឃញមុខឪពុកចំណែកកូនមួយទៀតត្រូវរស់កំព្រាឪពុកនេះហើយជីវិត ។

រថយន្តរបស់ក្រុមហ៊ុន(អ៊ី ឈី តាន់)បានបើករត់តែត្រូវ សមត្ថកិច្ចឃាត់បានរថយន្ត ចំពោះតៃកុងរថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya