ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » ជនអនាថា​ ដេក​ដួល​ស្លាប់​តាមផ្លូវ​ នៅភ្នំពេញ

ជនអនាថា​ ដេក​ដួល​ស្លាប់​តាមផ្លូវ​ នៅភ្នំពេញ

ភ្នំពេញ​:  ​កាលពី​រសៀល​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩ នៅតាម​ផ្លូវ​QMI ភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​បុរស​ជា​ជនអនាថា​ម្នាក់ ផឹកស្រា​ប្រចាំ​រាល់ថ្ងៃ យក​ចិញ្ចើមផ្លូវ សំ​យ៉ាប​ផ្ទះ​ប្រជាពលរដ្ឋ​ធ្វើជា​ទីស្នាក់អាស្រ័យ ទីបំផុត​ស្លាប់​តាមផ្លូវ រកតែ​សាច់ញាតិ​មិនឃើញ​ផង បាន​ប្រជាពលរដ្ឋ​ចូល​លុយ​គ្នា ចាត់ចែង ដឹកយក​ទៅធ្វើ​បុណ្យ​នៅ​វត្ត​។​

សាកសព​មិន​ត្រូវបាន​អ្នកណា​ស្គាល់​អត្តសញ្ញាណ​ច្បាស់​ឡើយ បានត្រឹមតែ​ស្គាល់ ឈ្មោះ តុលា ភេទ​ប្រុស អាយុ​ប្រហែល​៣៥​ឆ្នាំ ជា​ជនអនាថា ដើរ​ដេក ស្នាក់អាស្រ័យ តាម​ចិញ្ចើមផ្លូវ សំ​យ៉ាប​ផ្ទះ ប្រជាពលរដ្ឋ នៅ​ម្តុំ​កើតហេតុ ច្រើន​ខែ​មកហើយ មិនដឹង​សាច់ញាតិ ផ្ទះសម្បែង នៅ​ដល់​ណា​ឡើយ កន្លងមក​រស់​ដោយសា​រ សុំ បាយទឹក​គេ ជូន ពលរដ្ឋ អ្នកលក់ដូរ តាម​មុខ​រោងចក្រ ឲ្យ​បាយ ទឹក តែ​ជន​រូបនេះ ផឹកស្រា​ប្រចាំ​។​

​ មុន​កើតហេតុ ឃើញ​បុរស​ខាងលើ ស្រវឹងស្រា តែ​គ្មាន​អ្នកណា​ចាប់អារម្មណ៍ ក៏ដោយ​សារ គាត់​ស្រវឹង​បែបនេះ​រាល់​លើក ដើរ​តាមផ្លូវ ស្រាប់តែ​ដល់​ចំណុច​ខាងលើ ដួល សន្លប់​បាត់​មាត់ក ដាស់​មិន​ឆ្លើយ ហៅ​មិនដឹង​ខ្លួន ត្រដរខ្យល់​ស្លាប់​ភ្លាមៗ រកតែ​ហៅ​ឡានពេទ្យ​មិនទាន់​ផង​។​

បុរស​រូបនេះ ឃើញ​មាន​វត្ត​មាននៅ​ក្នុងភូមិ​គាត់​ច្រើន​ខែ​មកហើយ ពលរដ្ឋ​ឧស្សាហ៍ ឲ្យ​ជា​បាយទឹក តែ​ទោះជា​ហាម​កុំ​ឲ្យ​ផឹកស្រា ក៏​មិន​ឈប់​ដែរ ឃើញ​ផឹក​រាល់ថ្ងៃ​។​

​ក្រោយពី​ដេកស្លាប់​ដោយ​ខ្លួនឯង ពលរដ្ឋ​រាយការណ៍​ប្រាប់​សមត្ថកិច្ច ចុះមក​ពិនិត្យ​ជាក់ស្តែង ឃើញថា បុរស​រូបនេះ កំពុង​ប្រឈម​នឹង​សុខភាព មិន​ប្រក្រតី​ហើយ ផឹកស្រា​ទៀត បណ្តាល​ឲ្យ​គាំងបេះដូង​ស្លាប់​។​

​ក្រោយពី​ពិនិត្យ​រួច​សាកសព គ្មាន​សាច់ញាតិ គ្មាន​បងប្អូន មានតែ​មេភូមិ​ជួយ​៦០​មុ​ឺ​ន​រៀល ប្រជាពលរដ្ឋ​មួយចំនួនទៀត ជួយ​គ្នា ដើម្បី​ជា​បច្ច័យ ចាត់ចែង យកទៅ​ធ្វើបុណ្យ​នៅ​វត្ត​តាំង​កសាង​ខាងត្បូង ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​ស្វែងរក​សាច់ញាតិ​៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya