ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » យុវជនម្នាក់ សំរេចចិត្តដោយខ្លួនឯង នៅកណ្តាល

យុវជនម្នាក់ សំរេចចិត្តដោយខ្លួនឯង នៅកណ្តាល

កណ្ដាល:   នគរបាលជំនាញស្រុកពញាឮ បានចុះធ្វើការពិនិត្យសាកសពបុរសម្នាក់ ចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនឯងក្នុងបន្ទប់ទឹក បណ្ដាលឲ្យស្លាប់ ស្ថិតក្នុងភូមិត្បូងវត្ត ឃុំ ជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល នៅវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ។

ជនរងគ្រោះឈ្មោះ យឹម ពេទ្យ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខខរបរ កសិករ ទីលំនៅភូមិត្បូងវត្ត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។

យោងតាមការបំភ្លឺពីសាក្សីឈ្មោះ ទូច សេងហៀង ត្រូវបងប្អូនជីដូនមួយជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានឃើញជនរងគ្រោះ ដើរត្រឡប់មកពីកើត ចូលផ្ទះរបស់ខ្លួនវិញ ហើយជនរងគ្រោះបានចូលទៅក្នុងបន្ទប់ទឹកដើម្បីងូតទឹក លុះរហូតវេលាម៉ោង កើតហេតុខាងលើ ដោយពុំឃើញជនរងគ្រោះ ចេញពីបន្ទប់ទឹកមកវិញ មានការងឿងឆ្លល់ ក៏ដើរទៅបើកទ្វារបន្ទប់ទឹកមើល ស្រាប់តែបានឃើញ ជនរងគ្រោះ ស្លាប់ដោយយកក្រមាចងកសម្លាប់ខ្លួនឯង នៅជាប់ដៃរណែងដំបូលបង្គន់ ភ្លាមនោះក៏ផ្អើលឆោឡោរ ដល់ប្រជាពលរដ្ឋជិតខាង រួចរាយការណ៍ជូន សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃលាស់ ដើម្បីធ្វើការពិនិត្យ ។

កម្លាំងនគរបាលប៉ុស្ដិ៍បានសហការជាមួយកម្លាំងផ្នែកជំនាញស្រុក ដោយមានការ ចូលរួចពីលោកមេភូមិ លោកគ្រូពេទ្យ ក្រុមប្រឹក្សាឃុំ និងសាច់ញាតិរបស់ ជនរងគ្រោះ បានធ្វើការពិនិត្យ និងកោសល្យវិច្ច័យទៅលើសាកសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារចងក.ធ្វើអត្ដឃាតខ្លួនឯងប្រាកដមែន រួចសមត្ថកិច្ចបានប្រគល់សាកសព ជូនក្រុមគ្រួសារសាច់ញាតិ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya