កំពង់ធំ ៖ សាលាខេត្តកំពង់ធំ កោះហៅមន្ត្រីពត៌មាន និងមន្ទីរអង្គភាពពាក់ព័ន្ឋ នៅក្នុងខេត្តកំពង់ធំ ដើម្បីបើកកិច្ចពិភាគក្សា ប្រមូលផ្តុំពត៌មាននៅក្នុងខេត្តកំពង់ធំ ក្នុងការផ្សព្វផ្សាពត៌មានទៅជាសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុត សំអន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងឯកឧត្តម គង់ វិមាន អភិបាលរងខេត្ត កំពង់ធំ លោក ម៉ាន់ សារ៉ាន់ ប្រធានមន្ទីរពត៌មានខេត្ត និងលោក ប៉ែន សារ៉ាត ព្រះរាជអាជ្ញាសាលាដំបូង ខេត្តកំពង់ធំ ព្រមទាំងប្រធាន អនុប្រធានជុំវិញខេត្តចូលរួមជាច្រើន នាក់ ។
កិច្ចប្រជុំក្រុមអ្នកសារពត៌មាន ក្នុងគោលបំណង ឲ្យមន្ត្រីទទួលបន្ទុកពត៌មាន របស់សាលាខេត្តកំពង់ធំ គឺជា អ្នកនាំពាក្យរបស់រដ្ឋបាលខេត្តកំពង់ធំ ក្នុងធានាឲ្យមានការផ្សព្បផ្សាយ និងកែតំម្រូវពត៌មានជាសាលារណៈ កាន់តែទូលំទូលាយ មានតម្លាភាពនិងប្រសិទ្ធភាព ដោយការផ្តល់សេចក្តីសង្ខេបរបស់ពត៌មាន ដោយផ្ទាល់ មាត់ ឬរាយការណ៍តាមទូរស័ព្ទ និងជាលាយលក្ខអក្សរ ជូនប្រព័ន្ឋផ្សព្វផ្សាយពត៌មាននានា និងរៀបចំឲ្យមានក្តាពត៌មានជាសាធារណៈនៅសាលាខេត្ត និងរៀបចំឲ្យមានមធ្យោបាយផ្សព្វផ្សាយពត៌មានផ្សេងៗតាំ គេហទំព័រ កាសែត វិទ្យុ និងទូរទស្សន៍ និងបានឲ្យមន្ត្រីទទួលបន្ទុកពត៌មានសាលាខេត្ត អនុវត្តច្បាប់ស្តីពី របបសារពត៌មាន ដើម្បីងាយស្រួលពត៌មានដែលបាន ចេញផ្សាយមានភាពត្រឹមត្រូវ សុក្រឹត្យ ងាយស្រួល ពីអ្នកពាក់ព័ន្ឋ ករណីអ្នកទទួលបន្ទុកពត៌មាន មានការយឺតយ៉ាវ ក្នុងការផ្តល់របាយការណ៍ ពត៌មានដល់ ប្រពន្ឋផ្សព្វផ្សាយ និងត្រូវបានពិចារណា ក្នុងការងារ ។
លោក ម៉ាន់ សារ៉ាន់ ប្រធានមន្ទីរពត៌មាន ខេត្តកំពង់ធំ បានឡើងអានរបាយការណ៍ ស្តីពីប្រព័ន្ឋផ្សព្វផ្សាយ ដែលមាននៅក្នុងខេត្តកំពង់ធំ និងបានមានប្រសាសន៍ថា ចំនួនអ្នកសារពត៌មាន នៅក្នុងខេត្តកំពង់ធំ មិនទាន់ ដឹងពិតប្រាកដនោះទេ និងសំណូមពរ ដល់អ្នកសារពត៌មាន ទាំងអស់ គោរពតាម វិជ្ជាជីវៈរបស់អ្នកសារពត៌ មាន កុំចុះផ្សាយតាមកំហឹងរបស់ខ្លួន ។
អ្នកសារពត៌មាន បានសំណូមពរ ដល់រដ្ឋបាលខេត្ត កុំឲ្យមានការរើសរអើង ចាត់ចែងតាមបក្សពួកនិយម របស់អ្នកសារពត៌មាន និងក្នុងនាមជាអ្នកចាត់ចែងទទួលបន្ទុកផ្តល់ពត៌មាន ដល់អ្នកសារពត៌មាន សូមកុំឲ្យមានការត្រចៀកស្រាល ជឿលើការញ៉ុះញ៉ង ពីសំណាក់អ្នកសារពត៌មាន មួយចំនួន ដែលតែងតែឆ្លៀតឳកាស ប្រើប្រាស់ឈ្មោះរបស់ស្ថាប័ន អង្គភាពអ្នកដ៏ទៃ ដើម្បីផលប្រយោជន៍ ធ្វើអជីវកម្មរបស់ខ្លួន ។
ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះអ្នកសារពត៌មាន ដែលបានខិតខំប្រឹងប្រែងយកពត៌មាន ផ្សព្វផ្សាយជូនសាលាខេត្តកំពង់ធំ ក្នុងនោះដែរក៏សូមឲ្យអ្នកសារពត៌ មានអនុវត្តន៍ ឲ្យបាននូវភាពទទួលខុសត្រូវ ក្នុងការចុះផ្សាយរបស់ខ្លួន និងពត៌មានទាន់ពេលវេលា និងត្រង់ ទៅត្រង់មក នូវអត្តន័យខ្លឹមសារនៃសាច់រឿង ចំណែកអ្នកសារពត៌មានមួយចំនួនតូច មិនទាន់ដឹងពិតប្រាកដ នូវអត្តសញ្ញាណនៅឡើយទេ និងបានធ្វើសកម្មភាពអុកឡុក ដែលជាបញ្ហារប្រឈមនិងសមត្ថកិច្ច ដូច្នេះ សាលាខេត្តកំពង់ធំ បានចាត់ឲ្យមាន មន្ត្រីទទួលបន្ទុកពត៌មានប្រចាំខេត្ត ដែលមាន ឯកឧត្តម គង់ វិមាន ជាអភិបាលរងខេត្ត ជាប្រធាន លោក ម៉ាន់ សារ៉ាន់ ប្រធានមន្ទីរពត៌មាន ជាសាមាជិក លោក ចន រ៉ែន ប្រធានការិយាល័យសរុប ពត៌មាន ជាសមាជិក។ ក្នុងនោះដែរ ឯកឧត្តម បានសំណូមពរឲ្យមានការផ្សារ ភ្ជាប់រវាងរដ្ឋបាលខេត្ត និងមន្ទីរស្ថាប័នផ្សេងៗ ជាមួយនឹងអ្នកសារពត៌មាន ដោយសារតែជិះទូកជាមួយគ្នា ហើយ ត្រូវជួយគ្នាជ្រោមជ្រែង ធ្វើឲ្យខេត្តកំពង់ធំ ទទួលបានការរីកចម្រើន ខាងពត៌មាន ។
ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ ផ្តាំឲ្យអ្នកសារពត៌មាន ទាំងអស់មានការ អធ្យាស្រ័យ យល់យោគ ក្នុងការទទួលយកពត៌មាន តាមប្រពន្ឋទូរស័ព្ទ ឬដោយការផ្ទាល់មាត់ ដោយនៅពេលខ្លះមន្ត្រីអ្នកផ្តល់ពត៌មាន អាចមានភារៈកិច្ចរវល់ចាំបាច់ពិតប្រកដ និងសូមឲ្យយកពត៌មាន មានប្រភព ច្បាស់លាស់ ពីភាគីទាំងសងខាង ជៀសវាងការលាបពណ៌ដាក់គ្នា តែបើកាលពីអ្នកយកពត៌មាន មិនបាន ប្រភពច្បាស់លាសទេ វាប្រៀបបាននិងការញ៉ុះញ៉ងឲ្យបែកបាក់សាមគ្គីគ្នា ៕
ដោយអ៊ុងសំអាត
» ព័ត៌មានជាតិ » សាលាខេត្តកំពង់ធំកោះហៅអ្នកសារពត៌មាន មកប្រជុំស្តីពីការយកពត៌មាន