ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកអធិការរងស្រុកទឹកផុស ម្នាក់ និងបក្សពួក ត្រូវប្រជាពលរដ្ឋ 8 គ្រួសារចោទថា បានរំលោភយកដីរបស់គាត់ នៅកំពង់ឆ្នំាង ?​  ||     ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook មេ​គយ​ច​លត័​សាលាក្រហម លោក(ទុង ធឿន ) ទើបតែឡើងកាន់តំណែងថ្មីថ្មោង កំពុងតែដើរកន្លងចាស់លោក ធុច មករា ល្បីល្បាញ​ខាង​ប្រមូល​លុយ​ តាម​របៀបពុករលួយ​នឹង​ជំរិត​  ||     ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​ នៅតែត្រូវប៉ាន់?​  ||     លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||   

» ព័ត៌មានជាតិ » រកឃើញនំសរសៃមឹក នំកងបំពង់មឹក មីសេះក្រហមរួមសំបកវេចខ្ចប់មួយចំនួនធំ មានការក្លែងបន្លំម៉ាក នៅសៀមរាប

រកឃើញនំសរសៃមឹក នំកងបំពង់មឹក មីសេះក្រហមរួមសំបកវេចខ្ចប់មួយចំនួនធំ មានការក្លែងបន្លំម៉ាក នៅសៀមរាប

សៀមរាប:  នៅ ថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ ២០១៩ កម្លាំងគណ:កម្មការចម្រុះ មាននគរបាល សេដ្ឋកិច្ច មកពីក្រសួង មន្ត្រីទីចាត់ការអន្តរវិស័យ រដ្ឋបាលសាលាខេត្តសៀមរាប កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ត មន្ត្រីកម្មកុងត្រូល មន្ត្រីរ៉ែ និង ថាមពល រួមទាំងកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ជ្រាវ ដឹកនាំសម្របសម្រួល ដោយលោក ថេង សំណាង ព្រះរាជ្ញអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប បានចុះអនុវត្ត ការត្រួត ពិនិត្យឃ្លាំងស្តុបទំនិញមួយកន្លែង ស្ថិតនៅក្នុងបុរី សៀង ណាំ ផ្ទះលេខ១១៤ ផ្លូវលេខ១២ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដែលមានម្ចាស់ទីតាំងឈ្មោះ ផុក ឆៃ ភេទប្រុស អាយុ ៤៨ឆ្នាំ ជាជនជាតិខ្មែរ និង ប្រពន្ធឈ្មោះ អ៊ឹង ជូ អាយុ ៣៨ឆ្នាំ។

ដោយមានពាក្យបណ្តឹងរបស់ម្ចាស់ក្រុមហ៊ុនដើម ដែលផលិតនំកូនក្មេង ផ្តាច់មុខនៅរាជធានី ភ្នំពេញ ដែលបានត្រូវចុះបញ្ជីការត្រឹមត្រូវ ទើបកម្លាំងចម្រុះ បានចុះឆែកឆេរ រកទំនិញ ដែលជាប្រភេទនំកូនក្មេង ត្រូវបានម្ចាស់ទីតាំងខាងលើ បានលួចផលិតក្លែងបន្លំម៉ាកយកមក ធ្វើចរាចរនៅខេត្តសៀមរាប។ ក្នុងសកម្មភាពប្រតិបត្តិការចុះឆែកឆេរ នៅក្នុងទីតាំង ឃ្លាំងស្តុបទំនិញ របស់កម្លាំងសមត្ថកិច្ចនាឱកាសនោះ បានរកឃើញនូវមុខទំនិញ នំកូន ក្មេងក្លែងបន្លំម៉ាក រួមទាំងសំបកខ្ចប់វិច ដែលមានបោះស្លាកយីហោរួច ព្រមទាំងម៉ាស៊ីនអ៊ុត និង វាយកាលបរិច្ឆេទទៀតផង។ ក្នុងនោះដែរកម្លាំងសមត្ថកិច្ច ក៏បានរកឃើញនូវមុខទំនិញ ធ្វើនំពាក់កណ្តាលនៃការផលិតផងដែរ។

ក្នុងនោះរកឃើញ ៖
-នំStick Biscuit កញ្ចប់ពណ៌ក្រហម លឿង ចំនួន ៤ពាន់៤៨០កញ្ចប់
-សំបកវេចខ្ចប់ Good Taste (លឿង ខៀវ) ចំនួន០៨គីឡូក្រាម
-សំបកវេចខ្ចប់ Good Taste (លឿង បៃតង) ចំនួន១៨គីឡូក្រាម
-នំសរសៃមឹក (មិនទាន់វេចខ្ចប់) ១១គីឡូក្រាម
-មីសេះក្រហម ៤៨កេស ស្មើ២ពាន់៤០០កញ្ចប់គ្មានការបរិច្ឆេទ
-នំពាក់កណ្តាលការផលិត ស្មើ ៥៧៨គីឡូក្រាម
-សំបកវេចខ្ចប់ Showka ពណ៌លឿង ១៤គីឡូក្រាម
-នំកងបំពង់មឹក ដែលមិនទាន់វេចខ្ចប់ ចំនួន ២៣ការុងធំ ។

ក្រោយពីកិច្ចប្រតិបត្តការចុះឆែកឆេរ និង រកឃើញវត្ថុតាងរួចមក កម្លាំងជំនាញក៏បាន ចោទពីបទល្មើស កម្មសិទ្ធបញ្ញា ដែលក្រុមហ៊ុន បានចុះបញ្ជីការត្រឹមត្រូវ ហើយត្រូវបាននាំខ្លួនឈ្មោះ ផុក ឆៃ ជាម្ចាស់ទីតាំងឃ្លាំងស្តុបទំនិញនោះ យកទៅសួរនាំនៅស្នងការនគរបាលខេត្ត ព្រមទាំងបិទទីតាំងផ្ទះល្វែង ទាំងពីរខាងលើជាបណ្តោះអាសន្នផងដែរ ។

តាមព័ត៌មានមិនទាន់ច្បាស់ការបានឲ្យដឹងថា បញ្ហាផលិតផលនំកូនក្មេងទាំងនេះ គឺបានពាក់ព័ន្ធទៅនឹងក្រុមហ៊ុន ក្រៅស្រុក ក្នុងនោះវត្ថុធាតុដើមពាក់កណ្តាល ផលិតដែលម្ចាស់ទីតាំងយកមកផលិតនោះ បានទិញមកពីប្រទេសជិតខាង និង សំបកវេចខ្ចប់ក៏បានទិញមកពីប្រទេសជិតខាងយើង ទាំងពីរផងដែរ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya