ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ល្បែង​ដុះ​ស្លែ​ក្បែរ​អធិការដ្ឋាន​ស្រុក​បន្ទាយមាស​លេង​ម៉ា​សប្បាយ

ល្បែង​ដុះ​ស្លែ​ក្បែរ​អធិការដ្ឋាន​ស្រុក​បន្ទាយមាស​លេង​ម៉ា​សប្បាយ

ផ្ទះជាទីតាំងបើកបនល្បែងស៊ីសងដែលកំពុងបង្អូតភ្នែកសមត្ថកិច្ច

កំពត​៖ ល្បែងស៊ីសង​គ្រប់​ប្រភេទ​ត្រូវគេ​លួច​បើក​លេង​ដ៏​ពេញបន្ទុក​នៅក្នុង​ផ្ទះ​បើកហាង​កាហ្វេ​មួយកន្លែង ជាប់​គល់ស្ពាន​ស្រុក​បន្ទាយមាស ហើយ​ការបើក​បន​ល្បែង​ខាងលើនេះ​ហាក់​ពុំដែល​ឃើញ​អស់លោក​សមត្ថកិច្ច ឬ​អាជ្ញាធរ​ដែនដី​មាន​វិធានការ​ទប់ស្កាត់​សោះ​ឡើយ​។​

ទីតាំង​បើក​ល្បែងស៊ីសង​ដែល​កំពុង​លេង​បង្អួត​ភ្នែក​សមត្ថកិច្ច​នេះ គឺ​ស្ថិត​នៅជាប់​គល់​ស្ពាន​នៃ​ទី​រួម ស្រុក​បន្ទាយមាស ហើយក៏​នៅក្បែរ​នឹង​អធិការដ្ឋាន​នគរបាល​ស្រុក​តែម្តង ដោយមាន​ម្ចាស់ផ្ទះ​ឈ្មោះ ហួច ជា​កូន​អតីត​អធិការ​ស្រុក​បន្ទាយមាសដែល​ចូលនិវត្តន៍​។

តាម​សេចក្តីរាយការណ៍​ពី​មន្ត្រី​សាលាស្រុក​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​លួច​បង្ហើប​ថា ទីតាំង​ហាង​កាហ្វេ​ផ្ទះ​ពូ​ហួច បាន​បើក​បន​ល្បែង​ជិត​ដុះ​ស្លែ​ទៅហើយ ប៉ុន្តែ​ពុំដែល​ឃើញ​​អស់លោក​សមត្ថកិច្ច​ណា​ម្នាក់​ចូលមក​សួរនាំ​ម្តង​ឡើយ ហើយ​ការបើក​ល្បែងស៊ី​សងនៅទីនេះ ក្រៅពី​បៀ​អាប៉ោង កន្ទុយលេខ​និង​ល្បែង​យូគី ក៏មាន​ចាក់​ភ្នាល់​ប្រដាល់​ស៊ីសង​ធំៗ​សម្បើម​ណាស់​។ ម្យ៉ាងទៀត​ក្រុម​អ្នកញៀន​ល្បែង​ទាំងចាស់ទាំងក្មេង​តែងតែ​នាំគ្នា​សំរុក​មកលេង​ល្បែង​នៅទីនេះ ព្រោះ​គេ​គិតថា​មាន​សុវត្ថិភាព​ដោយសារ​គ្មាន​អាជ្ញា​ធរ​ឬ​សមត្ថកិច្ច​ណា​មក​រំខាន​សោះឡើយ ណាមួយ​ចំណុច​បើក​បន​ល្បែង​នៅមុខ​របង​អធិការ​ដ្ឋាន​ប៉ូលិស​ស្រុក​បន្ទាយមាស ស្រាប់​ផង​ហាក់ដូចជា​គ្រឹះ​និង​រនាំង​សំរាប់​ការពារ​ដ៏​រឹងមាំ​ផងដែរ ហើយក៏​ស្រួល​ម្យ៉ាងដែរ បើក​ល្បែង​នៅក្បែរ​អធិការដ្ឋាន​ទៅហើយ​បើ​ប៉ូលិស​មិន​ចាប់​តើ​មាន​អ្នកណា​ហ៊ាន​ក្អក​ទៅ​? គេ​បាន​លើក​ហេតុផល​ថា កន្លងមក​លោក​ស្រ៊ុន ឡាំ អធិការនគរបាល​ស្រុក​បន្ទាយមាស​តែងតែ​អនុវត្ត​ច្បាប់​ទំលាប់​មិន​ឲ្យ​មាន​ចន្លោះ​ប្រហោង​​នោះទេ ដូចជា​បង្ក្រាប​ក្រុម​ក្មេង​ទំនើង ចាស់​ទំនើង​ដែល​ប្រព្រឹត្ត​បទល្មើស​គ្រប់​បែបយ៉ាង ហើយ​ល្បែងស៊ីសង​ទាំង​ធំ​ទាំង​តូច សូម្បី​បាល់ទះ​ដែលជា​កីឡា​បំប៉ន​ង​ដាក់​ភ្នាល់​​លុយ​តិចតួច​សោះ​ក៏​លោក​អធិការ​ស្រ៊ុន ឡាំ បង្ក្រាប​គ្មាន​ប្រណី​ដៃ​ដែរ តែ​លោក​អធិការ​បែរជា​បណ្តែតបណ្តោយ​ឲ្យ​មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​បើក​លេង​ក្រោម​ក្លៀក​ដ៏​ជិតបង្កើយ​យ៉ាងនេះ​ទៅវិញ ឬមួយ​លោក​បានទទួល​លាភសក្ការៈ​ដ៏​ច្រើន​មហាសាល​ពី​អ្នក​បើក​បន​ល្បែង​នោះទេ​ដឹង​?​បានជា​មិន​នាំ​កំលាំង​ទៅ​បង្ក្រាប​សោះ​?

ទាក់ទិន​នឹង​ល្បែងស៊ីសង​ខាងលើ​នៅ​ព្រឹក​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០១៣​លោក ស្រ៊ុន ឡាំ អធិការនគរបាល ស្រុក​បន្ទាយមាស បាន​ឆ្លើយតប​ដល់​អ្នកកាសែត​យ៉ាងខ្លី​ថាបើ​មាន​បន​ល្បែង​មែន​ចាំ​លោក​ឲ្យកូនចៅ​ចុះទៅ​មើល​៕ ដោយ​៖ ណា​រិ​ទ្ធ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya