ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ របួសធ្ងន់​ស្រាល​៤​នាក់​ ​

ម៉ូតូ​បុក​ម៉ូតូ របួសធ្ងន់​ស្រាល​៤​នាក់​ ​

កំពង់ឆ្នាំង ៖ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៤ នៅ​ផ្លូវ​ទៅ ផ្សារ​ក្រោម ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​
​ជន​គ្រោះ ក្នុង​ហេតុការណ៍​នេះ ១-​ឈ្មោះ ណុប ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ រស់នៅ​ខេត្ដ​តាកែវ ២-​ហេង វាសនា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ ភ្នំពេញ ៣-​ឈ្មោះ​ម៉ឹង ភា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ក្រុង​កំពង់ឆ្នាំង ។ ជនរងគ្រោះ​ទាំងបី​នាក់​នេះ​ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី​វី​វា ពណ៌​ខ្មៅ​ពាក់​ស្លាក លេខ​ភ្នំពេញ​១AP-០១៥១ និង​ទី​៤-​ឈ្មោះ កែវ បញ្ញា ភេទ​ប្រុស អាយុ​២៣ ឆ្នាំ​រស់នៅ​ភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ជិះ​ម៉ូតូ​ម៉ាក​យ៉ាម៉ាហា អត់​ស្លាក​លេខ​។​
​នគរបាល ចរាចរ​ក្រុង​កំពង់ឆ្នាំង​បាន អោយដឹងថា នៅ​មុនពេល​កើតហេតុ មាន​ម៉ូតូ​វីវ៉ា​មួយគ្រឿង ជិះ​គ្នា​៣​នាក់ បើក​ពី​ជើង​ទៅ​ត្បូង ហើយ​នៅពេល​មក ដល់​ចំណុចកើតហេតុ ស្រាប់​មាន​ម៉ូតូ មួយគ្រឿង​ម៉ាក​យ៉ាម៉ាហា បាន​បើក ក្នុងទិសដៅ​ផ្ទុយគ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន រួច​បាន​បាន​ជែង​ម៉ូតូ​មួយគ្រឿង​ទៀត​នៅ​ពីមុខ​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​វី វ៉ា​ពេញទំហឹង តែម្ដង​បណ្ដាលឱ្យ​ជនរងគ្រោះ​៣​នាក់ រង របួសធ្ងន់ និង​ម្នាក់ទៀត​បាន​រងរបួស ស្រាល​។​
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ ត្រូវបាន​រថយន្ដ​សង្គ្រោះ​ដឹក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ដ ដោយ​ម៉ូតូ ទាំង​២​ត្រូវបាន​សមត្ថកិច្ច​អូស​យកមក រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya