ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកអធិការរងស្រុកទឹកផុស ម្នាក់ និងបក្សពួក ត្រូវប្រជាពលរដ្ឋ 8 គ្រួសារចោទថា បានរំលោភយកដីរបស់គាត់ នៅកំពង់ឆ្នំាង ?​  ||     ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook មេ​គយ​ច​លត័​សាលាក្រហម លោក(ទុង ធឿន ) ទើបតែឡើងកាន់តំណែងថ្មីថ្មោង កំពុងតែដើរកន្លងចាស់លោក ធុច មករា ល្បីល្បាញ​ខាង​ប្រមូល​លុយ​ តាម​របៀបពុករលួយ​នឹង​ជំរិត​  ||     ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​ នៅតែត្រូវប៉ាន់?​  ||     លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » មន្ត្រី​ធំៗ​នៅក្រចេះ បន្ត​ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​

មន្ត្រី​ធំៗ​នៅក្រចេះ បន្ត​ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​

ក្រចេះ ៖ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ជាច្រើន​នាក់​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តក្រចេះ ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​ដឹកជញ្ជូន​ទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្ត​មួយចំនួន​យ៉ាង​រលូន​។ ក្នុងខណៈដែល​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក គឺ​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ និង​លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ ក៏ដូចជា​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​។ ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ណៃ តឹង​ឡឹង មេបញ្ជាការ​យោធា​ខេត្តក្រចេះ កំពុង​រង​ការរិះគន់​រឿង​ធ្វើជា​ខ្នងបង្អែក​ឲ្យ​មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​។​

​ បច្ចុប្បន្ន​មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម ដែលជា​មន្ត្រី​យោធា​ខេត្តក្រចេះ និង​ជាម​នុស្ស​ជំនិត​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ណៃ តឹង​ឡឹង មេបញ្ជាការ​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តក្រចេះ នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​។ សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ឃុំ​ក្បាលដំរី បាន​ឲ្យ​ដឹងថា ក្នុង​មួយ​យប់​មាន​រ៉ឺម៉ក​និង​រថយន្ត​ដឹកឈើ​ចេញពី​មូលដ្ឋាន​នេះ​មិនតិចជាង​៤០​គ្រឿង​នោះទេ ហើយ​ក្នុង​មួយគ្រឿង​អាច​ផ្ទុក​បាន​ប្រមាណ​១០​ម៉ែត្រគូប​។ ការដែល​មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដូចជា នគរបាល និង​សមត្ថកិច្ច​អាវុធហត្ថ​ជាដើម ទើប​ឈ្មួញ​រូបនេះ​អាច​ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​យ៉ាង​សុខ​ស្រួល​។​

ប្រភពពី​មន្ត្រី​យោធា​នៅក្នុង​ខេត្តក្រចេះ មួយចំនួន​បាន​ឲ្យ​ដឹងថា នៅ​ចំណុច​ភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំឡូត ខេត្តក្រចេះ មាន​ទីតាំង​ស្តុក​ឈើ​ដ៏​ធំ​មួយកន្លែង​របស់​មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម ដែលជា​មន្ត្រី​យោធា​ក្នុង​អង្គ​ភាពវរ​សេនា​តូច​លេខ​២ ដ័​មាន​ឥទ្ធិពល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ណៃ តឹង​ឡឹង មេបញ្ជាការ​យោធា​ខេត្តក្រចេះ ជា​បង្អែក​រឹងមាំ​របស់​មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម ដូច្នេះហើយ​ទើប​ឈ្មួញ​ម្នាក់នេះ​ហ៊ាន​ចាត់តាំង​កូនចៅ​របស់ខ្លួន​ឲ្យ​ប្រើប្រាស់​រថយន្ត​និង​រ៉ឺម៉ក​ដឹកឈើ​ចេញពី​ឃុំ​ក្បាលដំរី យ៉ាង​ពេញបន្ទុក​តែម្តង​។ រាល់​សកម្មភាព​របស់​មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម និង​បក្ខពួក​ក្នុងការ​ដឹកជញ្ជូន​ឈើ គឺ​ពុំមាន​ការរំខាន​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ ក៏ដូចជា​សមត្ថកិច្ច​នគ​របាល និង​សមត្ថកិច្ច​អាវុធហត្ថ​នៅតាម​ដងផ្លូវ​នោះទេ ព្រោះ​ឈ្មួញ​ម្នាក់នេះ​រត់ការ​បើកផ្លូវ​ជាមុន​។ ដូច្នេះហើយ​រថយន្ត​សាំ​យ៉ុង រថយន្ត​កែច្នៃ និង​រ៉ឺម៉ក​ធំៗ​របស់​មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម តែងតែ​ដឹកជញ្ជូន​ឈើ​ទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ខេត្តព្រៃវែង និង​ដឹកចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។​

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ដោយសារ​មាន​លោក ណៃ តឹង​ឡឹង មេបញ្ជាការ​យោធា​ខេត្តក្រចេះ ជា​បង្អែក​រឹងមាំ​ទើប​មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តក្រចេះ ចូលទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តព្រៃវែង យ៉ាង​រលូន​ហើយ​ថែមទាំង​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​ផងដែរ​។ ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន្ត ប៊ុន​ថា​ន មេ​បញ្ជា​កងរាជអាវុធហត្ថ​ខេត្តក្រចេះ ដែល​ដាក់ចេញ​នូវ​វិធានការ​និង​បទបញ្ជា​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នោះ ​មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម ព្រោះ​មានការ​យោគយល់​ដល់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ណៃ តឹង​ឡឹង មេបញ្ជាការ​យោធា​ខេត្តក្រចេះ ដ៏​មាន​ឥទ្ធិពល​។

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ក្បាលដំរី បាន​ឲ្យ​ដឹងថា ឥឡូវនេះ​មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម មន្ត្រី​យោធា​វរ​សេនា​តូច​លេខ​២ កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ឃុំ​ក្បាលដំរី ក្នុង​មួយ​យប់ៗ​ពី​៤០​ទៅ​៥០​រថយន្ត​កែច្នៃ​និង​រថយន្ត​សាំ​យ៉ុង ហើយ​មិនដែល​ឃើញ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ទាល់តែសោះ​៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya