ភ្នំពេញ ៖ កាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បុរសម្នាក់ជិះម៉ូតូស៊េរីទំនើបត្រូវបានចោរ ដកកាំងភ្លើងខ្លីបាញ់មួយគ្រាប់ចំដៃស្តាំ និងពោះ ខណៈដែលជនរងគ្រោះជិះម៉ូតូម្នាក់ឯងទៅបង្រៀនសិស្សនៅសាលាមីគិ វេ ទល់មុខព្រលានយន្តអន្តរជាតិភ្នំពេញ ត្រូវរថយន្តសង្រោះដឹកយកទៅព្យាបាលនៅមន្ទីព្រះកុសុមៈ ភ្លាមៗ ។ សមត្ថ កិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ធី ធា អាយុ២៦ឆ្នាំ មុខរបបគ្រូបង្រៀន ស្នាក់នៅភូមិកើតហេតុខាងលើ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅពាក់ ស្លាកលេខភ្នំពេញ 1CE-6015 ។
ខណៈដែលជនរងគ្រោះជិះម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវលំ ក្នុងភូមិកើតហេតុខាងលើបម្រុងទៅបង្រៀន ស្រាប់តែមានជនសង្ស័យជិះម៉ូតូមួយគ្រឿងមានគ្នា២នាក់ មកឈប់ពីមុខម៉ូតូរបស់ជនរងគ្រោះ ដោយប្រាប់អោយឈប់ អោយប្រគល់សោរម៉ូតូឲ្យពួកគេ តែជនរងគ្រោះដកសោរម៉ូតូរត់ក៏ត្រូវជនល្មើសបាញ់មួយគ្រាប់ដៃ ស្តាំនិងពោះតែម្តង តែសំណាងល្អបានប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុនោះជួយ ស្រែក ទើបជនល្មើសភ័យរត់ឡើងម៉ូតូគេចខ្លួនភ្លាមៗ បាត់ស្រមោលទៅ ។ ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅកន្លែងកើតហេតុ តែជនល្មើសរត់គេចខ្លួនបាត់អស់ទៅហើយ ៕