ភ្នំពេញ៖ សេចក្តីរាយការណ៍បានបន្តទៀតថា នៅពេលនេះកំណាត់ផ្លូវជាតិលេខ២ នៅមុខទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិក្នុងសង្កាត់ចាក់អង្រែលើ កំពុងមានការកកស្ទះចរាចរណ៍ ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសថា គណបក្សសង្គ្រោះជាតិនឹងដឹកនាំធ្វើមហាបាតុកម្មអហិង្សាជាថ្មីក្នុង ពេលដីខ្លីខាងមុខនេះ ដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញ និង ឲ្យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង ។
មេបក្សប្រឆាំងប្រកាសបែបនេះ នៅមុខក្រុមសកម្មជននិងអ្នកគាំទ្រនៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ បន្ទាប់ពីចាកចេញពីតុលាការ នៅរសៀលថ្ងៃទី១៤ មករា ២០១៤ ។ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងនៅប៉ុន្មាននាទី មុននេះដែរថា លោក សម រង្ស៊ី បានបញ្ជក់ថា លោកគ្មានកំហុស ហើយតុលាការគួរតែរកអ្នកដែលបាញ់កម្មករមកផ្តន្ទាទោស ៕