ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ក្រុមចោរ​ស្ទាក់​បាញ់​ប្លន់​យក​ម៉ូតូ​ពី​មន្ត្រី​ប៉េអឹម បានសម្រេច​ ​

ក្រុមចោរ​ស្ទាក់​បាញ់​ប្លន់​យក​ម៉ូតូ​ពី​មន្ត្រី​ប៉េអឹម បានសម្រេច​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ព្រលឹម ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៤ នៅតាម​បណ្តោយ​ផ្លូវ​ន័​រ​ប្រ៊ី​ត ក្នុងភូមិ​-​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​
​ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​យកទៅ​នោះ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CB-6032 ។ ម្ចាស់​ដែល​រងរបួស​ឈ្មោះ អ៊ុំ រតនា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ស្នាក់នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រងរបួស​ត្រូវ​គ្រាប់កាំភ្លើង​ត្រកៀក​ខាងឆ្វេង​បៀម​គ្រាប់ និង​បួស​មុខ​ផ្នែក​ខាងឆ្វេង ដោយ​ជនសង្ស័យ​វាយ​នឹង​ស្នាប់​កាំភ្លើង ។ ចំណែក​ជនសង្ស័យ​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មិន​ចាំ​ស្លាក​លេខ មាន​អាយុ​ជាង​២០​ឆ្នាំ ។​
​តាម​សម្តី​របស់​ជន រងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រូបគាត់​បានចេញ​ពី​ធ្វើការ​នៅ​ក្លិប​កា​សា ហើយ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ត្រឡប់មកផ្ទះ​វិញ ធ្វើដំណើរ​តាមផ្លូវ​២០០៤ ពេលមកដល់​ផ្លូវ​ន័​រ​ប្រ៊ី​ត​ក៏មាន​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​ដេញតាម គាត់​ពីក្រោយ​ឲ្យ​គាត់​ឈប់ រួច​ជនសង្ស័យ​ម្នាក់​បាន​ដក​កាំភ្លើង​ពី​ចង្កេះ​ម៉ាក​កា​៥៤​បាញ់​មួយ គ្រាប់​ចំ​ត្រកៀក​ខាងឆ្វេង​របស់គាត់ ។​ពេល​គាត់​ក៏​ដួល​ម៉ូតូ​រួច​ជនសង្ស័យ​បាន​វាយ​គាត់​ចំ​មុខ​មួយ​ស្នាប់ កាំភ្លើង​ទៀត ហើយ​ក្រុម​ជនសង្ស័យ​ក៏បាន​យក​ម៉ូតូ​របស់គាត់​ជិះ​គេចខ្លួន​បាត់ស្រមោល​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya