ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកអធិការរងស្រុកទឹកផុស ម្នាក់ និងបក្សពួក ត្រូវប្រជាពលរដ្ឋ 8 គ្រួសារចោទថា បានរំលោភយកដីរបស់គាត់ នៅកំពង់ឆ្នំាង ?​  ||     ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook មេ​គយ​ច​លត័​សាលាក្រហម លោក(ទុង ធឿន ) ទើបតែឡើងកាន់តំណែងថ្មីថ្មោង កំពុងតែដើរកន្លងចាស់លោក ធុច មករា ល្បីល្បាញ​ខាង​ប្រមូល​លុយ​ តាម​របៀបពុករលួយ​នឹង​ជំរិត​  ||     ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​ នៅតែត្រូវប៉ាន់?​  ||     លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||   

» ព័ត៌មានជាតិ » រៀបការ​ ៥ខែ កាប់​សម្លាប់​ប្ដីចោល​ ដោយសារ​ជម្លោះ​ ក្នុង​គ្រួសារ​ នៅភ្នំពេញ

រៀបការ​ ៥ខែ កាប់​សម្លាប់​ប្ដីចោល​ ដោយសារ​ជម្លោះ​ ក្នុង​គ្រួសារ​ នៅភ្នំពេញ

ភំ្នពេញ ៖ ហេតុការណ៍ម្តាយនិងកូនរួមដៃកូនស្រិ សម្លាប់កូនប្រសានិងប្តីនេះ បានកើតឡើងកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងបន្ទប់ជួលលេខ១៩ ។

 

ស្រ្តីម្នាក់ ដែលមានវ័យ២០ឆ្នាំ ហើយទើបរៀបការបាន៥ខែ បានមានទំនាស់ជាមួយប្តី ដោយសារតែនាង សុំប្តីទៅចុះអេតាស៊ីវិល តែប្តីមិនព្រម ក៏កើតជារឿងជម្លោះពាក្យសម្តី រហូតឈានដល់ប្រើហិង្សាច្របាច់កនាង ធ្វើឲ្យម្តាយក្មេកនៅជិតនោះឃើញ ទ្រាំនឹងទង្វើទាំងនោះមិនបាន ក៏យកកាំបិតប័ងតោ កាប់មកលើកូនប្រសា បណ្តាលឲ្យរងរបួសធ្ងន់ រហូតដួលសន្លប់ ។

 

ជនសង្ស័យទី១-ឈ្មោះ វ៉ូយ.សុម៉ារី ភេទស្រី អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់កើត ហេតុខាងលើ ត្រូវជាប្រពន្ឋជនរងគ្រោះ បច្ចុប្បន្នឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌ សែនសុខ និងទី២-ឈ្មោះ គង់.ធីតា ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរ ជាងកាត់ដេរ ទីលំនៅផ្ទះលេខ២៣ ផ្លូវលេខ២២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលត្រូវជាម្តាយ ក្មេកជនរងគ្រោះ បច្ចុប្បន្នឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

 

វត្ថុតាងបន្សល់ទុកកន្លែងកើតហេតុរួមមាន ៖ កាំបិតប័ងតោ១មានប្រឡាក់ឈាម, បាវនីឡុងចំនួន០២, ភួយចំនួន០២, ខ្សែភ្លើង១ខ្សែ, ខ្សែជ័រចំនួន០៣ខ្សែ, ,អាវយឺត០១និង ស្កុតរុំមុខពណ៌ដីឥដ្ឋ ។ វត្ថុតាងទាំងអស់នេះ ប្រគល់អោយលោកវរសេនីយ៍ទោ គួក.សុខហួរ អធិការរងនគរបាលខណ្ឌសែនសុខដើម្បីបញ្ជូនទៅតុលាការ។

ចំលើយសារភាពពីឈ្មោះ វ៉ូយ.សុម៉ារី ភេទស្រី អាយុ២០ឆ្នាំ ដែលត្រូវជាប្រពន្ឋសព បានអោយដឹងថា នាងនិងប្តី បានរៀបការជាមួយគ្នា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ហើយនាងបានបបួលប្តី ទៅចុះសំបុត្រអាពាហ៍ពិពាហ៍ តែប្តីនាងខ្ញុំមិនយល់ព្រម លុះដល់ថ្ងៃកើតហេតុខាងលើ នាងខ្ញុំបានសុំលុយ គាត់តែគាត់មិនអោយ ក៏មានការឈ្លោះប្រកែកគ្នា ហើយគាត់ក៏ស្ទុះមកច្របាច់កនាងខ្ញុំ រួចម្តាយនាងខ្ញុំក៏យក កាំបិតប័ងតោ កាប់មកលើប្តីនាងខ្ញុំបណ្តាលឲ្យទន់ជង្គង់ ហើយនាងខ្ ញុំក៏យកខ្សែភ្លើង មកចងដៃនៅមានដង្ហើម នាងខ្ញុំក៏យកកូនកាំបិតចុងស្រួច ចាក់នៅកចំនួន ០២កាំបិតទៀត បណ្តាលអោយស្លាប់តែម្តង រហូតដល់ម៉ោង២០និង០០នាទី ទើបនាងខ្ញុំនិង ម្តាយបានទៅរាយ ការណ៍ប្រាប់សមត្ថកិច្ចតែម្តង។ សន្និដ្ឋានរបស់សមត្ថកិច្ច ៖ ជនរងគ្រោះស្លាប់ ដោយសារចាក់ និងកាប់ចុងស្រួច ។ សាកសពយកទៅតំកល់ទុកនៅវត្តទឹកថ្លា ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya