ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីព្រៃស្រោងនិងព្រៃសហគមន៍រាប់រយរាប់ពាន់ហិកតា ត្រូវបានគ្រឿងចក្រត្រាកទរ័D60ជាច្រើនគ្រឿង របស់អ្នកមានអំណាចប្រចាំខេត្តរតនគិរី និងអាជ្ញាធរស្រុកតាវែង ឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើការឈូសឆាយយកធ្វើជាកម្មសិទ្ធ​  ||     ខ្លាំងបាត់ ! ស្ងាត់ៗ ដីសមូហភាព៤ហិកតា ក្នុងវត្តចំបក់បីដើម ត្រូវបានក្រុមជន លោភលន់ ៣គ្រួសារ បំពានយកជាកម្មសិទ្ធិផ្ទាល់ខ្លួនអស់ហើយ​  ||     ពិតជាកក្រើកណាស់ នៅលើទឹកដីស្រុកកំពង់លែង ដែលអ្នកមានលុយមានអំណាច នៅតែបន្តឆ្លៀតឱកាសរំលោភយកដីរដ្ឋ ស្រួលជាងប្លន់ដីរាស្ត្រ​  ||     លាក់ព័ត៌មានមិនជិតទេ ! ភ្ញាក់ផ្អើល ករណីបាញ់បុរសម្នាក់ធ្លាយដៃ ត្រូវបានដាក់ពាក្យបណ្តឹង នៅប៉េអឹមរកយុត្តិធម៌ ដោយខាងប៉ូលីស មិនទទួលយកពាក្យបណ្តឹង លោក ឧត្តមសេនីយ៍ទោ ជួន ណារិន ដែលលោកតែងតែគោរពនិងស្រឡាញ់ ប្រជាពលរដ្ឋ និងមានវិធានការយ៉ាងណា ចំពោះកូនចៅក្រោមឱវាទ​  ||     ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ និងអ្នកសារព័ត៌មាន ក្នុងប្រទេសកម្ពុជា ទាំងមូល សូមសំណូមពរដល់ ឯកឧត្តម ឱម យិនទៀង ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ​ សូមមេត្តាស្រាវជ្រាវដាក់ការស៊ើបអង្កេតរឿងនេះផង​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុន អាន មេបញ្ជាការ តំបន់ប្រតិបត្តិការ សឹងរង ខេត្ត បន្ទាយ មានជ័យ ដែលទើបតែឡើងថ្មី កំពុងតែបើកដៃ អោយ កូនចៅ ឃុបឃិត ជា មួយឈ្មួញ ដឹកទំនិញ ចេញ តាមច្រករបៀង ម៉ាសេរី

លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុន អាន មេបញ្ជាការ តំបន់ប្រតិបត្តិការ សឹងរង ខេត្ត បន្ទាយ មានជ័យ ដែលទើបតែឡើងថ្មី កំពុងតែបើកដៃ អោយ កូនចៅ ឃុបឃិត ជា មួយឈ្មួញ ដឹកទំនិញ ចេញ តាមច្រករបៀង ម៉ាសេរី

ខេត្តបន្ទាយមានជ័យ ៖ ដោយឡែកនៅតាមច្រករបៀងតាមបណ្ដោយព្រំដែន បើតាម សេចក្តី រាយការណ៍ ពីប្រជាពលរដ្ឋ ដែលរស់នៅក្នុង ភូមិអូរបីជាន់បានអោយសារព័ត៌មានយើងដឹងថា មានពលករខ្មែរ កំពុងចេញ និង ចូលទៅថៃ យ៉ាងគគ្រឹកគគ្រេង និងរឿងមួយអ្វីទៀត ជារៀងរាល់ថ្ងៃ តាម តំបន់ និងច្រករបៀងនិមួយៗមានទំនិញគេចពន្ទជាច្រើនប្រភេទ ដែលត្រូវបានឈ្មួញឃុបឃិតគ្នាជាមួយសមត្ថកិច្ចនៅព្រំដែននោះ បានធ្វើចរាចរណ៍ ទំនិញខុសច្បាប់ជារៀងរាល់ថ្ងៃ។តាម ប្រភព ពីប្រជា ពលរដ្ឋ នៅតាមព្រំដែន ជាក់ស្តែង    ពិតជា បានឃើញពលករខ្មែរនាំគ្នាសម្រុកចេញ និង ចូលទៅប្រទេសថៃ តាមច្រក របៀងមួយកន្លែងចំងាយប្រ​ហែ​​ល ២០០ -៣០០ម៉ែត្រ ក្នុងភូមិសាស្រ្តក្បែរ ច្រកអូរបីជាន់ ឃុំអូរបីជាន់ និង មាន សត្វទា .ចេញជាច្រើនក្បាល រាល់ថ្ងៃ ,ស្ថិត ស្រុកអូរជ្រៅ ខេត្តបន្ទ្ទាយមានជ័យ តាមសេចក្តីរាយការណ៍​ របស់ពលរដ្ឋ ពិតប្រាកដមែន ។ដោយក្នុងភូមិសាស្រ្តនេះគ្រប់គ្រងដោយកង អនុសេនាតូចល្បាតទី ១ នៃកងការពារព្រំដែន លេខ ៥០៣ ដែលមាន លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន ជាមេបញ្ជាការ គឺ មន្ត្រីថ្នាក់ក្រោម របស់លោកត្រូវបានគេស្គាល់ឈ្មោះថា លោក ជា .កំពុងឃុបឃិតចេញ និង ទំនិញ ខុសច្បាប់ ចូលទៅប្រទេសថៃ យ៉ាងគគ្រឹកគគ្រេង ដោយឈរចាំយកតែលុយពុំធ្វើការហាមឃាត់ រឺ ទប់ស្កាត់ចំពោះការឆ្លងដែន ខុសច្បាប់នោះឡើយ ។ពាក់ព័ន្ធ​ទៅនឹ​ងបញ្ហានេះដែរ មហាជន ជាច្រើន កំពុងសង្ស័យថា ប្រហែ​លជាលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការ​កង​កា​រ​ពារ​ព្រំដែនលេខ៥០៣ ជាអ្នកបើកដៃ ទើបមិនមានការ​ទប់ស្កាត់យ៉ាងដូច្នេះ ។

 

មជ្ឈដ្ឋានជាច្រើនបានសម្តែងនៅការហួសចិត្តពពន់ពេក ចំពោះ បទបញ្ជារ របស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋ​មន្រ្តីក្រសួងមហាផ្ទៃ ត្រូវបានយោធា​ កងការពារ ព្រំដែនលេខ៥០៣ ,ហាក់បីដូចជាកំពុងយកទៅបោះចោលកណ្តាលសមុទ្រ ដោយមិន ស្តាប់បន្តិចសោះឡើយ ដែលកន្លងទៅជារឿយៗ ..សម្តេចក្រឡាហោម បានបញ្ជា​អោយបិទច្រករបៀង អោយអស់ តាម បន្ទាត់ព្រំដែនកម្ពុជា-ថៃ នៃទឹកដីខេត្តបន្ទាយមានជ័យ ។តែសកម្មភាពរបស់យោធាលេខ៥០៣ តាមចំនុចនីមួយៗដូចជា។ ច្រករបៀងជោគជ័យ ,ហៅច្រកណងចាន់ ,និងច្រករបៀងអូរបីជាន់ ,តំបន់៥ និងតំបន់១ និងច្រកចំការគរ និងច្រកប្រាសាទត្បែង ,គឺកំពុងបើកដៃអោយក្រុមឈ្មួញដឹកជញ្ជួន ទំនិញ គ្រប់ ប្រភេទ.ដែលគ្មានច្បាប់ អនុញ្ញាតព្រម ទាំង មិនបាន បង់ពន្ធចូលរដ្ឋ លួចចូលមក កម្ពុជា ទាំងយប់ទាំងថ្ងៃដោ​យរលូន ពុំមានការរំខានពីកំលាំងសមត្ថកិច្ចជំ​នា​ញ​ណាមួយឡើ​យ ។

 

រីឯស្ថាប័​នគយ ដែលមានលោក សាយ មករា ជាមេគយចល័ត មាន ស្នាក់ការនៅ ចំនុចសាលាក្រម .ក្នុងស្រុកអូរជ្រៅ បានចាត់តាំងអោយមន្ត្រីថ្នាក់ ក្រោមរបស់ ខ្លួនឈ្មោះ ធី និងបក្សពួកមួយចំ​នួន​ទៀត​ទៅបើកស្នាក់ការគយចល័ត នៅមុខច្រករបៀងអូរបីជាន់ តែម្តងដើម្បីឈរចាំរាប់ក្បាលឡាន ,និងចាំប្រមូលលុយ យកទៅអោយខ្លួនដាក់ ហោប៉ៅ ,និងមួយចំនែកទៀត ទុកចែកគ្នីគ្នាធ្វើមានធ្វើបាន ដោយមិនខ្វល់ពីការខាតបង់ ចំណូលពន្ធរដ្ឋឡើយ ។

 

ពាក់ព័ន្ធទៅនិងបញ្ហាដូចនេះ សារព័ត៌មាន កំពុងតែស្វែង រកប្រភពលេខទូរស័ព្ទពី .លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុន អាន. មេបញ្ជាតំបន់ប្រ តិបត្តិការសឹករង ខេត្ត បន្ទាយមានជ័យ..ដែលទើប(ឡើងថ្មី.)និង លោក សយ ច្រិប មេបញ្ជាការ វរសេនាតូចលេខ១.និង លោក សាយ មករា ប្រធានគយចល័ត សាលាក្រហម ដើម្បីសុំការបំភ្លឺ និ​ងបកស្រាយបញ្ហាខាងលើនេះ ពុំទាន់បាន ឡើយនៅពេលនេះ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya