ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ ​កើតឡើង​យ៉ាង​រាលដាល​ ​ស្រុក​កំពង់លែង មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ នៅកំពង់ឆ្នំាង ​​  ||     លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម គួរបញ្ចេញកណ្តាប់ដៃដែក ដែលសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋកម្ពុជា ប្រគល់ឲ្យ ជួយបង្ក្រាបបទល្មើសនេសាទ ដែលកើតមានយ៉ាងពេញបន្ទុក​  ||     តើលោកយូហេង បានដឹងទេថា លោកអ៊ុំចាន់រតនា ប្រធានស្នាក់ការគយច្រអន្រ្តាកជាតិដូង កំពុងតែយកលុយពីពលរដ្ឋដឹកទំនិញដាក់ក្នុងហោប៉ៅខ្លួន ?​  ||     ភាពមិនប្រក្រតីក្នុងតំណែង ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងដឹកនាំដោយ លោក​ អ៊ឹម​ សៅវរិទ្ធ​ នាយខណ្ឌ​រដ្ឋបាលព្រៃឈើឧត្តរមានជ័យ ឈានដល់មានការទម្លាយអំពើពុករលួយ ជាលាភផលប្រយោជន៍?​  ||     បទល្មើស​នេសាទ​ ស្រុក​កំពង់លែង ជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​ក្រុមមន្ត្រី​ពុករលួយ​ នៅកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ស្ត្រីវ័យក្មេងម្នាក់ បានយំរហាម ព្រោះខឹងប្តីឆក់ទូរស័ព្ទ នៅភ្នំពេញ

ស្ត្រីវ័យក្មេងម្នាក់ បានយំរហាម ព្រោះខឹងប្តីឆក់ទូរស័ព្ទ នៅភ្នំពេញ

ភ្នំពេញ:  កាលពី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ស្ត្រីវ័យក្មេងម្នាក់ បានយំរហាម ក្នុងទឹកមុខស្លន់ស្លោ មកកាន់ប៉ុស្តិ៍ប៉ូលិស ធ្វើឲ្យមានការងឿងឆ្ងល់ មិនដឹងមានវិប្បត្តិ នៅប៉ុស្តិ៍នគរបាលចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

នារីខាងលើ មិនហ៊ានប្រាប់ឈ្មោះឲ្យស្គាល់ មានអាយុ២១ឆ្នាំ ជាកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ឯខេត្តបាត់ដំបង ។ ចំណែកប្តីឈ្មោះ ភាព សុភ័ក្ត្រា អាយុ៣២ឆ្នាំ មុខរបរគ្មាន បច្ចុប្បន្នរត់ទៅសំងុះសោយសុខផ្ទះម្តាយឯភូមិចម្ការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ មានកូនម្នាក់ អាយុ២ឆ្នាំ ។

ស្ត្រីខាងលើ បានឲ្យដឹងថា ពួកគេទាំង២នាក់ រៀបការនិងគ្នាអស់រយ:ពេលជាង៣ឆ្នាំមកហើយ តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ទេ ហើយមួយរយ:នេះ ដោយសារប្តី ដើរលេងល្បែង ផឹកស៊ីដាច់យប់ សោះអង្គើយក្នុងគ្រួសារ លែងផ្តល់ភាពកក់ក្តៅដូចគ្រាដើម ដោយនាង និងប្ដី ធ្លាប់ទៅដាក់ពាក្យប្ដឹងលែងលះគ្នាម្ដងរួចមកហើយ តែសមត្ថកិច្ច អាជ្ញាធរ បានត្រឹមតែផ្សះផ្សារ សម្របសម្រួលប្តីប្រពន្ធប៉ុណ្ណោះ។

ដោយសារប្តី នៅតែមិនកែគំនិត អត់ផ្តល់ភាពកក់ក្តៅដល់នាងដដែល រស់នៅទីទៃពីគ្នា ប្តីនៅ ឯភូមិចម្ការឪឡឹក២ សង្កាត់កាកាប២ រីឯនាងជាប្រពន្ធនៅឯ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ រហូតមកដល់យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ខណ:ដែលនាងចេញក្រៅបន្ទប់ ប្តីលួចចូលសំងំកៀនទ្វាររង់ចាំ គ្រាន់តែនាងចូលបន្ទប់ លោកប្តីចាប់ឆក់យកទូរស័ព្ទ ហើយគេចទៅបាត់ ទើបធ្វើឲ្យនាងខឹង បម្រុងទៅប្តឹងនៅសង្កាត់កាកាប២ ដែរ តែកន្លងមក ចូលម្តងហើយ ទើបនៅព្រឹកថ្ងៃទី២៥ នេះមកចូលប៉ុស្តិ៍ចោមចៅ៣វិញម្តង ក្នុងបំណងឲ្យប៉ូលិសចាប់ប្តីដាក់គុក ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya