ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អាជីវកម្ម​ខ្សាច់​របស់​ក្រុមហ៊ុន​៣ ដឹកជញ្ជូន​ខ្សាច់​មិនអនុវត្តន៍​តាម​បទដ្ឋាន​បច្ចេកទេស បង្កការក្ដៅក្រហាយពីពលរដ្ឋ សង្ស័យជា​ប្រភព​ចំណូល ​​របស់ប្រធានមន្ទីរ​រ៉ែ​​​និង​ថាមពល ផេង វុ​ធ និងបក្ឋពួក ទើបមិនទប់ស្កាត់ នៅតាកែវ​  ||     ភ្ញាក់ផ្អើល ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ ឈាង តុលា អាងខ្នង​បង្អែក​រឹងមាំ​នៅតែ​បន្តពុករលួយ ទោះបី​គម្រោង​លក់​ដី​រដ្ឋ​​របស់​ម​ន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ ជាច្រើន​កន្លែង ត្រូវសម្ដេចតេជោ បានបញ្ជារអោយបញ្ឈប់​  ||     សង្វៀន​បញ្ជល់មាន់ ​ឈ្មោះ សូ ឆ​ង ជា​ប្រភព​ចំណូល​សម្រាប់​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ នៅ កំពង​ស្ពឺ​  ||     លោក​ ហាន បើកសង្វៀនជល់មាន់និងអាប៉ោងចល័ត ចំនួន​៤កន្លែង តែមិនរំខានដល់អាជ្ញាធរខេត្តត្បូឃ្មុំ​  ||     លោក សុ​ត វ​ឌ្ឍ​នា កំពុង​សប្បាយ​ប្រមូល​លុយ​ពី​អាជីវកម្ម​កាយ​ថ្ម កាយ​ដី​លក់ យ៉ាង​សុខ​ស្រួល?​  ||   

» ព័ត៌មានជាតិ » ក្មេងលង់ទឹកស្រះស្លាប់ នៅបាត់ដំបង

ក្មេងលង់ទឹកស្រះស្លាប់ នៅបាត់ដំបង

បាត់ដំបង:  កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ករណីក្មេងលង់ទឹកស្រះស្លាប់ ស្ថិតក្នុងភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ជនរងគ្រោះឈ្មោះ វាសនា សុធារ៉ា ភេទប្រុស អាយុ ៥ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ ។

យោងតាមការបភ្លឺពីសាក្សីឈ្មោះ ជា កែវ ភេទប្រុស អាយុ ១២ឆ្នាំ បងប្អូនជីដូនមួយ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ បាននាំគ្នាទៅមុជទឹកស្រះ នៅខាងក្រោយផ្ទះខ្លួនមានគ្នា ០៣នាក់ ៖
១.ឈ្មោះលីហុង ភេទប្រុស អាយុ៥ឆ្នាំ នៅភូមិបឹងព្រីង
២.ឈ្មោះ វាសនា សុធារ៉ា ភេទប្រុសអាយុ៥ឆ្នាំ នៅភូមិបឹងព្រីង
៣.គឺជាសាក្សីផ្ទាល់។
ឪពុកម្ដាយមិននៅផ្ទះ ហើយឈ្មោះ សុធារ៉ា ដើរទៅយកបាល់ដែលនៅក្នុងស្រះរួចក៏ធ្លាក់ចូលលង់ទឹកតែម្ដង ហើយខ្លួនខំប្រឹងទៅជួយតែវានៅឆ្ងាយដល់កន្លែងជ្រៅ ក្រោយមកក៏រត់ទៅផ្ទះយាយសឿតឲ្យមកជួយ។ មូលហេតុ៖ ចុះមុជទឹកស្រះហើយដើរទៅយកបាល់ដល់កន្លែងទឹកជ្រៅ។

សមត្ថកិច្ច ចុះត្រួតពិនិត្យធ្វើកោសល្យវិច័យ សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ។ សាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya