ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីព្រៃស្រោងនិងព្រៃសហគមន៍រាប់រយរាប់ពាន់ហិកតា ត្រូវបានគ្រឿងចក្រត្រាកទរ័D60ជាច្រើនគ្រឿង របស់អ្នកមានអំណាចប្រចាំខេត្តរតនគិរី និងអាជ្ញាធរស្រុកតាវែង ឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើការឈូសឆាយយកធ្វើជាកម្មសិទ្ធ​  ||     ខ្លាំងបាត់ ! ស្ងាត់ៗ ដីសមូហភាព៤ហិកតា ក្នុងវត្តចំបក់បីដើម ត្រូវបានក្រុមជន លោភលន់ ៣គ្រួសារ បំពានយកជាកម្មសិទ្ធិផ្ទាល់ខ្លួនអស់ហើយ​  ||     ពិតជាកក្រើកណាស់ នៅលើទឹកដីស្រុកកំពង់លែង ដែលអ្នកមានលុយមានអំណាច នៅតែបន្តឆ្លៀតឱកាសរំលោភយកដីរដ្ឋ ស្រួលជាងប្លន់ដីរាស្ត្រ​  ||     លាក់ព័ត៌មានមិនជិតទេ ! ភ្ញាក់ផ្អើល ករណីបាញ់បុរសម្នាក់ធ្លាយដៃ ត្រូវបានដាក់ពាក្យបណ្តឹង នៅប៉េអឹមរកយុត្តិធម៌ ដោយខាងប៉ូលីស មិនទទួលយកពាក្យបណ្តឹង លោក ឧត្តមសេនីយ៍ទោ ជួន ណារិន ដែលលោកតែងតែគោរពនិងស្រឡាញ់ ប្រជាពលរដ្ឋ និងមានវិធានការយ៉ាងណា ចំពោះកូនចៅក្រោមឱវាទ​  ||     ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ និងអ្នកសារព័ត៌មាន ក្នុងប្រទេសកម្ពុជា ទាំងមូល សូមសំណូមពរដល់ ឯកឧត្តម ឱម យិនទៀង ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ​ សូមមេត្តាស្រាវជ្រាវដាក់ការស៊ើបអង្កេតរឿងនេះផង​  ||   

» ព័ត៌មានជាតិ » ផ្ទះគ្រូទស្សន៍ទាយម្នាក់ ត្រូវភ្លើង​ឆេះខ្ទេចទាំងស្រុង នៅកំពង់ឆ្នំាង

ផ្ទះគ្រូទស្សន៍ទាយម្នាក់ ត្រូវភ្លើង​ឆេះខ្ទេចទាំងស្រុង នៅកំពង់ឆ្នំាង

កំពង់ឆ្នាំងៈ  ហេតុការណ៍ភ្ញាក់ផ្អើ​លនេះ បានកើតឡើងនៅវេលាម៉ោង៨និង៤៥នាទីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ នៅចំណច ភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ អគ្គិ​ភ័យមួយបានលេបត្របាក់ផ្ទះពីរខ្នង អស់គ្មានសល់ នៅពេលដែលម្ចាស់មិននៅផ្ទះ សង្ស័យដុតធូបទុក​ចោលលើ​អាសនៈ។

ផ្ទះរងគ្រោះឆេះខ្ទេចខាងលើ ជាកម្មសិទ្ធិរបស់ឈ្មោះ ជួន ផល្លា មានប្រពន្ធឈ្មោះ ហៃ គឹមស៊ី ជាគ្រូទស្សន៍ទាយ និងព្យាបាលជំងឺ។  ផ្ទះដែលរងការឆេះជាប្រភេទផ្ទះឈើ ២ខ្នងប្រក់ស័ង្កសីខ្ពស់ពីដីមានទំហំប្រមាណ ៦គុណនឹង ៩ ម៉ែត្រ។

មូលហេតុយ៉ាងណាៗនោះ គេនៅមិនទាន់ដឹងនោះឡើយទេ ប៉ុន្តែតាមការសន្និដ្ឋាន គឺអាចបណ្ដាលមកពីម្ចាស់ផ្ទះដុតធូបទុកចោលនៅកន្លែងអាសនៈ ព្រោះមុនពេលកើតហេតុម្ចាស់ផ្ទះខាងលើ បានស្រោចទឹកព្យាបាលអ្នកជំងឺម្នាក់ រួចក៏​រៀបចំចេញដំណើរទៅដើ​រលេងនៅឯទឹកធ្លាក់ច្រកល្អៀងខេត្តពោធិ៍សាត់បាត់ ដោយទុកអោយម្តាយចាស់ជរាអាយុប្រមាណ៨០ឆ្នាំនៅផ្ទះតែឯង។

ក្រោយម្ចាស់ផ្ទះចេញដំណើរបានប្រមាណ១ម៉ោង ទើបកើតមានអគ្គិ​ភ័យឆាបឆេះផ្ទះតែម្តង។ ក្នុងហេតុការណ៍នេះមិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់នោះទេ តែរងការខូចខាតផ្ទះ២ខ្នង ម៉ូតូ៣គ្រឿង គោយន្ត១គ្រឿង និងទ្រព្យសម្បត្តិជាច្រើន ត្រូវបានភ្លើងឆេះស្ទើរខ្ទេចទាំងស្រុងតែម្តង៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya