ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ ​កើតឡើង​យ៉ាង​រាលដាល​ ​ស្រុក​កំពង់លែង មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ នៅកំពង់ឆ្នំាង ​​  ||     លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម គួរបញ្ចេញកណ្តាប់ដៃដែក ដែលសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋកម្ពុជា ប្រគល់ឲ្យ ជួយបង្ក្រាបបទល្មើសនេសាទ ដែលកើតមានយ៉ាងពេញបន្ទុក​  ||     តើលោកយូហេង បានដឹងទេថា លោកអ៊ុំចាន់រតនា ប្រធានស្នាក់ការគយច្រអន្រ្តាកជាតិដូង កំពុងតែយកលុយពីពលរដ្ឋដឹកទំនិញដាក់ក្នុងហោប៉ៅខ្លួន ?​  ||     ភាពមិនប្រក្រតីក្នុងតំណែង ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងដឹកនាំដោយ លោក​ អ៊ឹម​ សៅវរិទ្ធ​ នាយខណ្ឌ​រដ្ឋបាលព្រៃឈើឧត្តរមានជ័យ ឈានដល់មានការទម្លាយអំពើពុករលួយ ជាលាភផលប្រយោជន៍?​  ||     បទល្មើស​នេសាទ​ ស្រុក​កំពង់លែង ជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​ក្រុមមន្ត្រី​ពុករលួយ​ នៅកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីគ្រឿងញៀន នៅភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីគ្រឿងញៀន នៅភ្នំពេញ

(ភ្នំពេញ)៖  នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ ខណ្ឌឫស្សីកែវ ឃាត់ខ្លួនក្រោយរកឃើញថា ពួកគេពាក់ព័ន្ធករណីរក្សាទុកនូវ គ្រឿងញៀនជាប់នឹងខ្លួន ។

ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះ គឺដកហូតបានក្រាមសថ្លាជាថ្នាំញៀន ចំនួន១កញ្ចប់ និងមធ្យោបាយធ្វើដំណើរមានម៉ូតូ២គ្រឿង បន្ទាប់ពីបញ្ចប់ការស្រាវជ្រាវដើម្បីកំណត់ ពីពេលវេលា នៃការធ្វើសកម្មភាពរបស់ពួកគេ។  ជនសង្ស័យទី១៖ឈ្មោះ ស៊ន សីនឿន ហៅសៀប អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅផ្ទះជួលនៅតាមផ្លូវជាតិលេខ៣ ក្នុងព្រែកសណ្តែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ, ទី២៖ឈ្មោះ ណាល់ ហៀ អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅផ្ទះជួលជាមួយគ្នា និងទី៣៖ឈ្មោះ អ៊ុន សំណាង ហៅវិត អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅផ្ទះជួល ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ និងវត្ថុតាង ត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋានខណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya