ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ ​កើតឡើង​យ៉ាង​រាលដាល​ ​ស្រុក​កំពង់លែង មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ នៅកំពង់ឆ្នំាង ​​  ||     លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម គួរបញ្ចេញកណ្តាប់ដៃដែក ដែលសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋកម្ពុជា ប្រគល់ឲ្យ ជួយបង្ក្រាបបទល្មើសនេសាទ ដែលកើតមានយ៉ាងពេញបន្ទុក​  ||     តើលោកយូហេង បានដឹងទេថា លោកអ៊ុំចាន់រតនា ប្រធានស្នាក់ការគយច្រអន្រ្តាកជាតិដូង កំពុងតែយកលុយពីពលរដ្ឋដឹកទំនិញដាក់ក្នុងហោប៉ៅខ្លួន ?​  ||     ភាពមិនប្រក្រតីក្នុងតំណែង ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងដឹកនាំដោយ លោក​ អ៊ឹម​ សៅវរិទ្ធ​ នាយខណ្ឌ​រដ្ឋបាលព្រៃឈើឧត្តរមានជ័យ ឈានដល់មានការទម្លាយអំពើពុករលួយ ជាលាភផលប្រយោជន៍?​  ||     បទល្មើស​នេសាទ​ ស្រុក​កំពង់លែង ជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​ក្រុមមន្ត្រី​ពុករលួយ​ នៅកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ពុករលួយរបស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ ត្រួតពិនិត្យ គយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់

ពុករលួយរបស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ ត្រួតពិនិត្យ គយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់

ភ្នំពេញៈ  ថ្មីៗនេះទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ ត្រួតពិនិត្យ គយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបាន លាតត្រដាងជាបន្តបន្ទាប់ ដើម្បីឲ្យលោក គុណ ញឹម ដែលជាមេគយធំៗ បានដឹងឮ និងចាត់វិធានការទប់ស្កាត់ ខ្លះផង។ បើតាមប្រភពដែលស្និទ្ធនឹងលោក លឹម សម្បត្តិ បាន បង្ហើបឲ្យដឹងថា លោក លឹម សម្បត្តិ ចំណាយលុយយ៉ាងច្រើន ដើម្បីទទួលបានតំណែង ជាមេគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទើបខំប្រឹងប្រមូលលុយតាម របៀបពុករលួយយ៉ាងពេញបន្ទុក។ ចំណែកមេគយធំៗ ក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា សម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់ ទោះបីរឿងអាស្រូវរបស់លោក លឹម សម្បត្តិ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។

 

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ចាប់ តាំងពី លោក លឹម សម្បត្តិ ទទួលបានតំណែង ជាប្រធានការិយាល័យត្រួត ពិនិត្យគយ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃសាខាគយនិងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ គឺ លោក លឹម សម្បត្តិ កំពុងប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រមូលលុយតាមរបៀប ពុករលួយយ៉ាងពេញបន្ទុក។

 

ប្រភពដែលស្និទ្ធនឹងលោក លឹម សម្បត្តិ បានឲ្យដឹងថា ដោយសារលោក លឹម សម្បត្តិ ចំណាយដើមទុនយ៉ាងច្រើន ដើម្បីទទួលបានតំណែងនោះ ទើបខំប្រឹងប្រមូលលុយ តាមរបៀបពុករលួយ ច្រើនបែប ច្រើនយ៉ាង ជាពិសេសពាក់ព័ន្ធឯកសារ ក្រុមហ៊ុននាំចេញនាំចូលទំនិញ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវ ឲ្យលោក គុណ ញឹម ដែលជាអគ្គនាយក នៃ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចាត់វិធានការទប់ស្កាត់សកម្មភាពនិង ទង្វើមិន ប្រក្រតី ទាំងឡាយ របស់លោក លឹម សម្បត្តិ មេគយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខ្លះផង។

 

ប្រភពពីអ្នករត់ការឯកសារនាំចូលទំនិញ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មួយចំនួនបានឲ្យដឹងថា ចាប់តាំងពីលោក លឹម សម្បត្តិ ទទួលបានតំណែង ជាប្រធាន ការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួចមកគឺលោក លឹម សម្បត្តិ អនុវត្តន៍តាមជំនាញរបស់លោក លាង ហៃ អតីតប្រធានការិយាល័យត្រួតពិនិត្យ គយ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ យ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថា បច្ចុប្បន្ន លោក លាង ហៃ បានផ្ទេរទៅធ្វើជាអនុប្រធានសាខាគយនិងរដ្ឋាកររាជធានីភ្នំពេញ ប៉ុន្តែបទ ពិសោធន៍នៃអំពើពុករលួយរបស់លោកលាងហៃ កំពុងត្រូវបានលោក លឹម សម្បត្តិ យកមកអនុវត្តន៍យ៉ាងប៉ិនប្រសប់។ លើសនេះទៅទៀតលោក លឹម សម្បត្តិ តែងតែប្រើប្រាស់ឈ្មោះមន្ត្រីគយធំៗ ដើម្បីបិទបាំង ទង្វើរបស់ខ្លួនយ៉ាងគឃ្លើន ព្រោះអាងមានខ្នងបង្អែករឹងមាំចាំជួយការពារគ្រប់ពេលវេលា។

 

អ្នករត់ការឯកសារក្រុមហ៊ុននាំចូលនាំចេញទំនិញតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានលើកឡើងថា បន្ទាប់ពីលោក លឹម សម្បត្តិ ចូលមកកាន់ តំណែងជាប្រធានការិយាល័យ ត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺពួកគេសង្ឃឹមថាលោក លឹម សម្បត្តិមិនយកគំរូនៃការប្រព្រឹត្តអំពើ ពុករលួយរបស់លោក លាង ហៃ ដែលត្រូវផ្ទេរចេញនោះទេ។ ប៉ុន្តែជាក់ស្ដែងពេលទទួលបានតំណែងជាប្រធានការិយាល័យត្រួតពិនិត្យគយអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ មិនបានប៉ុន្មានខែផង គឺលោក លឹម សម្បត្តិ យកមេរៀន នៃអំពើពុករលួយរបស់លោក លាង ហៃ មកអនុវត្តន៍យ៉ាងពេញបន្ទុកដោយ មិនខ្វល់ពីការ រិះគន់អ្វីទាំងអស់។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជា លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរទុកឲ្យលោក លឹម សម្បត្តិ មេគយច្រក អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតឡើយ៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya