ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » ឃាតករលាក់មុខ សម្លាប់ ឪពុកម្ដាយ និងកូនតូច ស្រុកសណ្តាន់ នៅកំពង់ធំ

ឃាតករលាក់មុខ សម្លាប់ ឪពុកម្ដាយ និងកូនតូច ស្រុកសណ្តាន់ នៅកំពង់ធំ

(កំពង់ធំ)៖  កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងភូមិជាំផ្កា ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ នៅតំបន់ភូមិសាស្ត្រក្រានដែក ដែលជាតំបន់ចម្ការចម្ងាយពីភូមិប៉ុន្មានជាង ២គីឡូម៉ែត្រ មានករណីស្លាប់មនុស្ស ៣នាក់ ឪពុកម្ដាយ និងកូនតូច ដោយសារគ្រោះធម្មជាតិរន្ទះបាញ់ ១គ្រាប់។

នៅថ្ងៃទី២៥ ខែឧសភា ឆ្នំា២០១៩នេះ ជនរងគ្រោះជាប្តីឈ្មោះ ខូយ ឡែន អាយុ២៨ឆ្នាំ ប្រពន្ធឈ្មោះ ជា ហ៊ន អាយុ២៧ឆ្នាំ និងកូនប្រុសអាយុ៣ឆ្នាំ ឈ្មោះ ឡេង ឆេងលិ។ អ្នកទាំង៣ រស់នៅក្នុងភូមិជាំផ្កា ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

លោកស្រី ប៊ិន ម៉ៃ ត្រូវជាបងថ្លៃរបស់សព ខូយ ឡែន បានរៀបរាប់ថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៧ ប្អូនថ្លៃរបស់ខ្លួនឈ្មោះ ខូយ ឡែន ប្រពន្ធនិងកូន បាននាំគ្នាទៅដាំដំឡូងបង្ហើយ នៅឯចម្ការតំបន់ក្រានដែក ដែលជាទីកន្លែងកើតហេតុ។ លុះល្ងាចឡើង មិនឃើញពួកគេត្រឡប់ទៅផ្ទះវិញសោះ។

បើតាមលោកស្រី ប៊ិន ម៉ៃ លោកស្រីស្មានថាពួកគាត់ ស្នាក់នៅឯចម្ការ។ រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ នៅតែមិនឃើញពួកគេទៅផ្ទះទៀត លោកស្រី ប៊ិន ម៉ៃ ក៏ទៅតាមមើលនៅឯចម្ការ។ ពេលទៅដល់ចម្ការភ្លាម លោកស្រីឃើញពួកគេទាំងបីនាក់ ដេកស្លាប់នៅក្រោមដើមស្វាយក្នុងចម្ការតែម្តង។ លោកស្រីមានការភិតភ័យខ្លាំងណាស់ ក៏ត្រឡប់ទៅផ្ទះវិញប្រាប់សាច់ញាតិពីដំណឹងនេះ និងបានរាយការណ៍ទៅអាជ្ញាធរភូមិផងដែរ។

សមត្ថកិច្ច បានឲ្យដឹងបន្ថែមថា ក្នុងករណីស្លាប់នេះ គឺសាកសពទាំងបីមានលក្ខណៈធុំក្លិន រលួយ ហើយសន្និដ្ឋានថាបណ្តាលមកពីរន្ទះបាញ់។ ក្រោយពីពិនិត្យរួច សមត្ថកិច្ចបាន ប្រគល់សាកសពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya