ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន!  លោក ប៉ាន់ សាម បានឃុបឃិតជាមួយសុរិយោដីស្រុកអន្លង់វែង ចុះបញ្ជីយកដីអនុក្រិដ្ឋ ធ្វើជាកម្មសិទ្ធិជាច្រើនឡូតិ៍ និងលក់អស់ជាច្រើនហិកតា?​  ||     លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||   

» Breaking News, ព័ត៌មានជាតិ » លោក​ស៊ូ​ថេប​បិទទ្វារ​ក្រុង​បាងកក​ដើម្បី​ទម្លាក់​លោកស្រី យី​ង ឡាក់​ ​

លោក​ស៊ូ​ថេប​បិទទ្វារ​ក្រុង​បាងកក​ដើម្បី​ទម្លាក់​លោកស្រី យី​ង ឡាក់​ ​

ភ្នំពេញ​៖ នៅវេលា​ម៉ោង​៨​និង​៤៣ នាទី​ព្រឹក​ថ្ងៃទី​១៣​ខែមករា ក្រុមបាតុករ​បាន​បិទទ្វារ​ក្រុង​បាងកក ជា​ទ្រង់ទ្រាយ​ធំ ។ ក្រុមបាតុករ​របស់លោក​ស៊ូ​ថេប​បាន​បិទ​ច្រកចេញចូល​មួយចំនួន​តាំងពី​យប់ ថ្ងៃទី​១២​មកម្ល៉េះ ដូចជា​ច្រកចេញចូល Lat phrao, Chaeng Wattana ព្រមទាំង​ផ្លូវ​មួយចំនួនទៀត ។​
​ដូច្នេះ​យុទ្ធនា​ការបិទ​ក្រុង​បាងកក របស់​ក្រុម PDRC បានធ្វើ​ឲ្យ​កក្រើក​ទីក្រុង​ថៃ​តាំងពីព្រឹក​ព្រលឹម គឺ​កើតឡើង​មុនពេល​គ្រោងទុក​។ នៅវេលា​ម៉ោង​៩​និង​៣០​នាទី​យប់ នៅ​ទីលាន​ជ័យជំនះ ដែល​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​វិមាន​រដ្ឋាភិបាល​របស់លោក​ស្រី​យី​ង​ឡាក់ ក្បួន​រថយន្ត​របស់​ក្រុម PDRC មកពី​Chiangmai, Chiangrai និង​ខេត្ត​មួយចំនួនទៀត​នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ សុទ្ធតែ​តំបន់​គាំទ្រ​លោកស្រី​យី​ង​ឡាក់​ត្រូវបាន​បិទ​នៅ​ចំ ផ្លូវបំបែក​ជា​៤​។ ក្រុមប្រឆាំង​ក៏បាន​សាងសង់​វេទិកា​មុនពេល​អាន​លិខិត​ថ្កោលទោស​ដល់​លោកស្រី យី​ង​ឡាក់​និង​បងប្រុស​របស់លោក​ស្រី គឺ​លោក​ថាក់ស៊ីន ។​
​មេដឹកនាំ​ក្រុមបាតុករ​លោក​ស៊ូ​ថេប បានប្រកាសថា ក្រុម​របស់លោក​នឹងមិន​ទទួលយក​កិច្ចព្រមព្រៀង​ណាមួយ​នោះឡើយ បើទោះបី កិច្ចព្រមព្រៀង​នោះ​ផ្តល់​ផលប្រយោជន៍ ដល់​ក្រុម​របស់លោក​ក៏ដោយ លើកលែងតែ​លោកស្រី​យី​ង​ឡាក់​ចុះ​ចេញពី​តំណែង​។​
​លោក ស៊ូ​ថេប និយាយថា នៅក្នុង​សង្គ្រាម​ឈ្នះ​គឺ​ឈ្នះ ចាញ់​គឺ​ចាញ់ គ្មាន​ឈ្នះ​ទាំង​២ ឬ​ការផ្សះផ្សា​នោះឡើយ មានតែ​ភាគី​មួយ​ប៉ុណ្ណោះ​ត្រូវ​ឈ្នះ​៕ ដោយ​៖ សហការី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya