ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» Breaking News, ព័ត៌មានជាតិ » នាយករដ្ឋមន្ត្រី កម្ពុជា​-​វៀតណាម អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ មន្ទីរពេទ្យ​ជោ​រី​ភ្នំពេញ​ ​

នាយករដ្ឋមន្ត្រី កម្ពុជា​-​វៀតណាម អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ មន្ទីរពេទ្យ​ជោ​រី​ភ្នំពេញ​ ​

ភ្នំពេញ​៖ កាលពី​ព្រឹក ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៤ នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​វៀតណាម​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​មន្ទីរពេទ្យ ដ៏​ល្បីឈ្មោះ​មួយ នៃ​ប្រទេស​វៀតណាម ដែល​មក​វិនិយោគ បើក​សាខា​ថ្មី​មួយទៀត នៅ​ប្រទេស​កម្ពុជា នា​រាជធានី​ភ្នំពេញ​។ មន្ទីរពេទ្យ​នោះ មាន​ឈ្មោះថា មន្ទីរ​ព​ទ្យ “​ជោ​រី​ភ្នំពេញ​” ដែលមាន​ទីតាំង​នៅជាប់​នឹង​ផ្លូវជាតិ​លេខ​១ ស្ថិតនៅ​ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌមានជ័យ​។​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ង្វៀន តាន់​យុង នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​មន្ទីរពេទ្យ​ជា​ប្រវត្តិសាស្ត្រ នេះ​។​

​តាម​ការបញ្ជាក់​របស់​លោក​ង្វៀន ហៀ​ង ណា​ម ( Nguyen Hoang Nam) ប្រធាន​មន្ទីរពេទ្យ​ជោ​រី បាន​ឲ្យ​ដឹងថា មន្ទីរពេទ្យ ជោ​រី​ភ្នំពេញ ដែល​នឹង​បើក​ដំណើរការ​នេះ មាន​ចំនួន​៤០​ឯកទេស ក្នុងនោះ​មានដូចជា​ជំនាញ​ខាង​រំលាយ​អាហារ​, ត្រចៀក​, បំពង់ក​, លលាដ៍ក្បាល​, ថ្លើម​, បេះដូង​, វះកាត់ ពុះ ច្រៀក​, បេះដូង​, ត​សរសៃ​ខួរក្បាល , វះ​កាត់ត​ឆ្អឹង​, បាញ់​ក្រួសក្នុងប្រមាត់​, ការវះកាត់​កែ​សម្ផស្ស​យ៉ាង​ជំនាញ​ទៀតផង​។​ល​។ លោក​ប្រធាន​មន្ទីរពេទ្យ បាន​បន្តថា ក្រៅពី​គ្រូពេទ្យ​ជំនាញ​វៀតណាម សម្រាប់​កម្ពុជា មាន​វេជ្ជបណ្ឌិត ៥០​នាក់ បាន​ទៅ​សិក្សា​ជំនាញ​ច្បាស់លាស់ នៅ​វៀតណាម​។ ក៏មាន​គិលានុបដ្ឋាក​-​យិ​ការ​ចំនួន​៨០​នាក់ បាន​សិក្សា​បន្ថែម​លើ​មុខជំនាញ​ដាក់​ថ្នាំ​សណ្តំ​, ផ្នែក​ពិសោធន៍​, វិទ្យុ​សាស្ត្រ​, ឆ្មប​, ឱសថ​សាស្ត្រ​, ម៉ាស៊ីន​អេកូ​ថត​ឆ្លុះ​លើ​មុខជំនាញ ជាង​៣០ និង​គិលានុបដ្ឋាក​-​យិ​ការ​ទូទៅ​។​

​មន្ទីរពេទ្យ​នេះ អាច​ល្អ​ជាង​មន្ទីរពេទ្យ ជោ​រី នៅ​វៀតណាម ព្រោះ​ឧបករណ៍ និង​បរិក្ខារ​ពេទ្យ ដែលមាន​បច្ចេកទេស​ទំ​នើ​ប ត្រូវបាន​នាំចូល​លពី​ក្រៅប្រទេស​ទាំងអស់ តាម​កំរិតស្តង់ដារ​ឆ្នាំ​២០១៣​។​

​គួរ​បញ្ជាក់ថា មន្ទីរពេទ្យ​ជោ​រី​ភ្នំពេញ​នេះ បាន​បើក​ការដ្ឋាន​សាងសង់ តាំងពី​អំឡុង​ឆ្នាំ​២០០៩ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ​ហ៊ុន សែន និង​លោក​ង្វៀន តាន់ យុង ផងដែរ​។ អគារ​មន្ទីរពេទ្យ​ជោ​រី​នេះដែរ​គឺជា​ផ្លែផ្កា នៃ​កិច្ចសហប្រតិបត្តិការ រវាង​សាលា​រាជធានី​ភ្នំពេញ និង​ទីក្រុង​ហូជីមិញ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែលជា​ទីក្រុង​សម្ព័ន្ធភាព​នឹង​គ្នា នៅក្នុង​អាណត្តិ​ទី​១ នៃ​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ដោយ​លោក​កែប ជុតិមា និង​លោក​ឡេ ថា​ញ់ ហាយ ជា​អភិបាលក្រុង​ហូជីមិញ ក្រោម​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ មន្ទីរពេទ្យ​នេះ មាន​ចំណុះ ៥០០ គ្រែ រង់ចាំ​ទទួល​ព្យាបាល​ជំងឺ ៕ ដោយ​៖ ស្ងួន ពិមល់​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya