ប៉ោយប៉ែត ៖ កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ នៅចំណុចចិញ្ចើម ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយ ប៉ែត ខេត្ដបន្ទាយមានជ័យ។
នគរបាល ក្រុងប៉ោយប៉ែតបានឱ្យដឹងថា បុរសដែលរងរបួសស្រាលឈ្មោះតុង អាយុ៥០ឆ្នាំ មុខរបរជាជាងប៉ះកង់ និង បុរសរងរបួសស្រាលមានឈ្មោះ មុត នឿន អាយុ៥៩ឆ្នាំ អ្នកទាំង២រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ ។
ប្រភពពី មន្ដ្រីដដែលបានដឹងទៀតថា មុនពេលកើតហេតុផ្ទុះកង់គោយន្ដជន រងគ្រោះឈ្មោះ មុត នឿន បានដឹកកង់ គោយន្ដតាមម៉ូតូយកទៅឱ្យជនរងគ្រោះ ឈ្មោះតុង ជាជាងប៉ះកង់ដើម្បីសប់ ។ ពេលនោះជនរងគ្រោះជាជាងប៉ះកង់បាន សប់កង់គោយន្ដតាមដែលជនរងគ្រោះ ជាម្ចាស់កង់ឱ្យសប់ខ្យល់ទម្ងន់៣គីឡូ ក្រាម ស្រាប់តែផ្ទុះឡើងលាន់ដូចគ្រាប់ បែក បណ្ដាលឱ្យម្ចាស់កង់គោយន្ដសន្លប់ ខណៈត្រូវនឹងកម្លាំងខ្យល់ ។ រីឯជនរង គ្រោះជាអ្នកប៉ះកង់បានរងរបួសបាក់ដៃ និងបែកក្បាល គ្រាដែលផ្ទុះបំណែកដែក យ៉ាន់កង់គោយន្ដខ្ទាតត្រូវ ។
នគរបាល បានសន្និដ្ឋានថា មូលហេតុ នាំឱ្យកង់គោយន្ដងាយផ្ទុះដូចនេះព្រោះ តែយ៉ាន់កង់គោយន្ដពុកផុយ ហើយពេល ដែលជនរងគ្រោះជាជាងប៉ះកង់សប់ខ្យល់ ចូលក៏បណ្ដាលផ្ទុះបែបនេះ ។
ជនរង គ្រោះក្រោយកើតហេតុត្រូវ បានគេដឹកទៅសង្គ្រោះភ្លាមៗនៅគ្លីនិកឯកជនក្នុងក្រុងប៉ោយប៉ែត ហើយសម្ភារ ជួសជុលកង់ និងកង់គោយន្ដសមត្ថកិច្ច មូលយកទៅរក្សាទុកនៅអធិការដ្ឋាននគរ បាលក្រុងប៉ោយប៉ែតផងដែរ ៕