ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||   

» Breaking News, ព័ត៌មានជាតិ » ឃាត់ខ្លួន​បុរស​អ្នករត់​ម៉ូតូ​កង់​បី​ម្នាក់ ជាប់ចោទ​ពីបទ​រំលោភ​ក្មេងស្រី ​

ឃាត់ខ្លួន​បុរស​អ្នករត់​ម៉ូតូ​កង់​បី​ម្នាក់ ជាប់ចោទ​ពីបទ​រំលោភ​ក្មេងស្រី ​

ភ្នំពេញ​៖ បុរស​អ្នករត់​ម៉ូតូ​កង់​ម្នាក់ ត្រូវបាន​កម្លាំង នគរបាល​ប៉ុស្តិ៍​វត្តភ្នំ ឃាត់ខ្លួន​យោង តាម​ពា ក្យ​បណ្តឹង របស់​បុរស​ម្នាក់​ជា​ឪពុក​ក្មេង ស្រី​ដោយ​ចោទ ប្រកាន់​ថា បាន​ចាប់រំលោភ​កូនស្រី របស់គាត់​ច្រើនលើក មកហើយ​តែ ជនជាប់ចោទ​វិញ ប្រកែក​ថា ចំពោះមុខ​សមត្ថកិច្ច​ថា ខ្លួន​មិនបាន​ប្រព្រឹត្ត​ឡើយ ។​
​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​ថ្ងៃទី​១១ ខែមករា​ឆ្នាំ ២០១៤ នៅ​ម្តុំ​បរិវេណ​វត្តភ្នំ ខណ្ឌដូនពេញ ។​
​នគរបាល​បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​រូបនោះ​ឈ្មោះ​ហ៊ូ វណ្ណា ភេទ ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូ កង់​បី ស្នាក់នៅ​ផ្ទះជួល សង្កាត់​គឺ​ឡូ​ម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ។ ចំ​ណែ​ល​ក្មេងស្រី​រង គ្រោះ​អាយុ​១២​ឆ្នាំ រៀន​នៅ​អង្គការ​មិត្តសម្លាញ់ និង​មាន​ស្រុកកំណើត នៅ​ខេត្តកំពង់ចាម ។​
​នគរបាល បាន​ឲ្យ​ដឹង​បន្លែ​ម​ថា ដោយយោង​តាម​បុរស ឈ្មោះ​សុខ សារ៉េត ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី ស្នាក់នៅ​ភូមិ​រការ​ទ្វារ ឃុំ​ព្រែក​ពោធិ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បានមក​ប្តឹង នគរបាល ប៉ុស្តិ៍​វត្តភ្នំ ថា បុរស​ជា​ជនសង្ស័យ បាន​ចាប់​កូនស្រី របស់គាត់ អាយុ​១២​ឆ្នាំ គំរាម​សម្លាប់ ហើយ​នាំចូល​បន្ទប់ទឹក សាធារណៈ ម្តុំ​វត្តភ្នំ​និង​បន្ទប់ទឹក នៅ​ស្តា​ត​អូឡាំពិក ដោយ​ចាប់រំលោភ ជាច្រើនលើក​មកហើយ កាលពី​ខែមករា ឆ្នាំ​២០១២​និង​ខែវិច្ឆិកា​ឆ្នាំ​២០១៣​ទើប​បែកការណ៍ ទើប​មកប្តឹង​សមត្ថកិច្ច​ឲ្យ ឃាត់ខ្លួន​ដូច្នេះ​តែម្តង​។​
​ជនសង្ស័យ​ដែល ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បានប្រកែក ចំពោះ​សមត្ថកិច្ច ថា គាត់​មិនបាន​ប្រព្រឹត្ត អំពើ​នោះឡើយ ហើយ​ម្យ៉ាងវិញទៀត គាត់​មាន​ប្រពន្ធ​និង​មាន កូន​រហូតដល់​២​នាក់​ទៀតផង មិនគួរណា​មក​ចោទ ប្រកាន់​រូបគាត់​ដូច្នេះ​ឡើយ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya