ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » ស្រវឹងស្រា​ជិះ​ម៉ូតូ បុក​គូទ​រថយន្ត​ធុន​ធំ ចត​ស្ងៀម​នៅ​ចិញ្ចើមផ្លូវ​របួសធ្ងន់​ ​

ស្រវឹងស្រា​ជិះ​ម៉ូតូ បុក​គូទ​រថយន្ត​ធុន​ធំ ចត​ស្ងៀម​នៅ​ចិញ្ចើមផ្លូវ​របួសធ្ងន់​ ​

ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ស្រវឹងស្រា ជោកជាំ​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1AJ-1556 តាម បណ្តោយ​ផ្លូវ​លេខ ៥៩៨​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ខណៈ​ហួស​ស្នងការដ្ឋាន នគរបាល​រាជធានី​ភ្នំពេញ ប្រហែល​៥០​ម៉ែត្រ គួបផ្សំ​និង​ផ្លូវ​ខាងលើ​ងងឹត​ផង​នោះ ក៏​ជ្រុល​ទៅបុក​គូទ រថយន្ត​ធុន​ធំ​ដឹក​ស​ស៊ីម៉ង​តិ៍ ១​គ្រឿង​ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3B-7109 ដែល​ឈប់​ស្ងៀម ពេញទំហឹង​បណ្តាល​ឲ្យ​ផុង​ចិញ្ចើម​ខាងឆ្វេង របួស​ធ្ងន់ធ្ងរ​សង្ឃឹម​រស់​តិច​ណាស់ ។​
​គ្រោះថ្នាក់ ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង ៤០​នាទី យប់​ថ្ងៃទី​១២ មករា​២០១៤​ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។ ក្រោយពេល​កើតហេតុ ជិត​កន្លះ​ម៉ោង​សមត្ថកិច្ច​បាន​ព្យាយាម ទំនាក់ទំនង​ទៅ រថយន្ត​សង្គ្រោះ​ផងដែរ​ក៏ប៉ុន្តែ​គ្មាន​រថយន្ត​សាមុយ​ណា មក​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ឡើយ​ហើយ​ប្រហែលជា​១០​នាទី​ក្រោយមកទៀត ប្រពន្ធ​ជនរងគ្រោះ បាន​មកដល់​កន្លែងកើតហេតុ​រួច​បាន​ឲ្យ​ដឹងថា ប្តី​របស់គាត់​ឈ្មោះ គឹម ចាន់ណា អាយុ​៣១​ឆ្នាំ​មុខរបរ​ជាង​ត​ទឹក​ស្នាក់នៅ​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ​។​
​គួរបញ្ជាក់​ផងដែរ​ថា ករណី​គ្រោះថ្នាក់​ចរាចរ​តែងតែ​កើតឡើង​នៅ ចំណុច​ផ្លូវ​លេខ​៥៩៨ ដែលជា​ផ្លូវ​ងងឹត ហើយ​សំបូរ​ទៅដោយ​រថយន្ត​សណ្ដោង​ធុន​ធំៗ យកមក​ចត​ចោល​នៅលើ​ចិញ្ចើមផ្លូវ ដោយ​គ្មាន​គិតពី​ការបង្ក​ឲ្យ មាន​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ នៅលើ​ផ្លូវ​នេះឡើយ​។ សមត្ថកិច្ច​បាន​ចុះ​វាស់វែង​និង​អូស​យក​រថយន្ត និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕​ដោយ​៖ ព្រហ្ម ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya