ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! កក់លុយទិញដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក្រោយលុប ស.ជ.ណ យំមិនចេញទឹកភ្នែក ខណៈក្រុមហ៊ុនចេញសែកស្អុយរាប់សែនដុល្លា សមត្ថកិច្ចមិនហ៊ានចាប់​  ||     ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||   

» ព័ត៌មានជាតិ » ម៉ូតូបុកម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់ នៅតាកែវ

ម៉ូតូបុកម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់ នៅតាកែវ

តាកែវ:  គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យបុរស ម្នាក់ស្លាប់និងប្រុសស្រី៣នាក់ទៀតរបួសធ្ងន់ស្រាល កាលពី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៤និង៣៥ក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

ម៉ូតូម៉ាកវ៉េវC១០០ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1M 0272 បើកដោយឈ្មោះសន ចាន់ ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបរជាងសំណង់មានទីលំនៅភូមិត្រពាំងសាបឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវស្លាប់នៅកន្លែងកើតហេតុ បុកជាមួយ។
ម៉ូតូម៉ាកហុនដាឌ្រីមC125ស៊េរីឆ្នាំ២០១៧ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GP 8893ជួង គង់ភេទស្រីអាយុ៤៤ឆ្នាំមុខរបរកសិករមានទីលំនៅភូមិព្រែក ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ របួសធ្ងន់អ្នករួមដំណើរទី១ឈ្មោះប្រឹម ម៉ារ៉ាឌីភេទប្រុសអាយុ៦ឆ្នាំរបួសស្រាលទី២ឈ្មោះគង់ សក្ខិណា ភេទស្រីអាយុ៩ឆ្នាំរបួសស្រាលអ្នកទាំង២ជាសិស្សស្នាក់នៅជាមួយគ្នា។
សមត្ថកិច្ចឲ្យដឹងថាម៉ូតូទាំងពីរគ្រឿងបើកស្របគ្នាពីជើងទៅត្បូង ម៉ូតូម៉ាកវ៉េវបានបុកជាមួយម៉ូតូម៉ាកហុនដាឌ្រីមបណ្តាលឲ្យស្លាប់និងរបួស៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya