ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អាជីវកម្ម​ខ្សាច់​របស់​ក្រុមហ៊ុន​៣ ដឹកជញ្ជូន​ខ្សាច់​មិនអនុវត្តន៍​តាម​បទដ្ឋាន​បច្ចេកទេស បង្កការក្ដៅក្រហាយពីពលរដ្ឋ សង្ស័យជា​ប្រភព​ចំណូល ​​របស់ប្រធានមន្ទីរ​រ៉ែ​​​និង​ថាមពល ផេង វុ​ធ និងបក្ឋពួក ទើបមិនទប់ស្កាត់ នៅតាកែវ​  ||     ភ្ញាក់ផ្អើល ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ ឈាង តុលា អាងខ្នង​បង្អែក​រឹងមាំ​នៅតែ​បន្តពុករលួយ ទោះបី​គម្រោង​លក់​ដី​រដ្ឋ​​របស់​ម​ន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ ជាច្រើន​កន្លែង ត្រូវសម្ដេចតេជោ បានបញ្ជារអោយបញ្ឈប់​  ||     សង្វៀន​បញ្ជល់មាន់ ​ឈ្មោះ សូ ឆ​ង ជា​ប្រភព​ចំណូល​សម្រាប់​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ នៅ កំពង​ស្ពឺ​  ||     លោក​ ហាន បើកសង្វៀនជល់មាន់និងអាប៉ោងចល័ត ចំនួន​៤កន្លែង តែមិនរំខានដល់អាជ្ញាធរខេត្តត្បូឃ្មុំ​  ||     លោក សុ​ត វ​ឌ្ឍ​នា កំពុង​សប្បាយ​ប្រមូល​លុយ​ពី​អាជីវកម្ម​កាយ​ថ្ម កាយ​ដី​លក់ យ៉ាង​សុខ​ស្រួល?​  ||   

» ព័ត៌មានជាតិ » កញ្ញា​ សាត ​ស្រី​ប៉ុច ​សរសេរ​សំណេរ ​ដោយ​ប្រើ​ជើង ​ថ្លែងអំណរគុណ​លោក ​ខៀវ​ កាញារីទ្ធ ​

កញ្ញា​ សាត ​ស្រី​ប៉ុច ​សរសេរ​សំណេរ ​ដោយ​ប្រើ​ជើង ​ថ្លែងអំណរគុណ​លោក ​ខៀវ​ កាញារីទ្ធ ​

ភ្នំពេញ ៖​ ពិការ ដៃ ទាំង សងខាង តាំងពី កំណើត កញ្ញា សាត ស្រី ប៉ុច បាន សរសេរ សំណេរ មួយ ដោយ​ប្រើ​ជើង ថ្លែង អំណរគុណ ដល់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន ដែល បាន ផ្តល់ ថវិកា ក៏ដូចជា សម្ភារៈ សិក្សា មួយ ចំនួន ផងដែរ ។

​កញ្ញា សាត ស្រី ប៉ុច បញ្ជាក់ ថា “​នាង​ខ្ញុំ​ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​និង​រំភើប​ឥតឧបមា ដោយបាន លោក​អ៊ុ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ព្រមទាំង​លោកជំទាវ បាន​ពាំ​នាំយក​ថវិកា​មក​ឲ្យ​រូបនាង​ខ្ញុំ និង​សម្ភារៈ​សិក្សា​មួយចំនួន​ផងដែរ​”​។
​កញ្ញា​ពិការ​ដៃ​ទាំងសងខាង​រូបនេះ​បន្តថា​”​នាង​ខ្ញុំ​សូម​ឲ្យ​វត្ថុ​ស័​ក្ត​សិទ្ធ​គ្រប់​ទិស​តាម​ថែរក្សា​ឲ្យ​លោក​ទាំងពីរ ជួបតែ​សេចក្តីសុខ សុខភាព​រឹងមាំ ជោគជ័យ​គ្រប់​កិច្ចការងារ​”​។

​សូម បញ្ជាក់ ថា កញ្ញា សាត ស្រី​ប៉ុច ពិការ​ដៃ​ទាំងសងខាង​ពី​កំណើត ។ ប៉ុន្តែ ភាព​ពិការ​នេះ មិនបាន​បង្អាក់ដំណើរ​ជីវិត​របស់​កញ្ញា​ឡើយ ដោយបាន​តស៊ូ​រៀន​ដល់​ថ្នាក់​ទី​១២​ហើយ ដោយ​បច្ចុប្បន្ន​កញ្ញា​កំពុង​រៀន​វិទ្យាល័យ​ឥន្ទ្រ​ទេវី​។​

​ក្រៅពី​ប្រឹង​ប្រឹងរៀន​សូត្រ កញ្ញា សាត ស្រី ប៉ុច បាន​ផ្សាយ​លក់​ផលិតផល​តាម Facebook រកប្រាក់​ចំណូល​ទ្រទ្រង់​ជីវិត​ថែម​ទៀតផង ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya